Breaking News
Loading...
Tuesday, January 21, 2014

បុរស​ម្នាក់​បើក​រថ​យន្ត​ក្រឡាប់​ ជា​ច្រើន​ត្រលប់​ ស្លាប់​ភ្លាមៗ​


ខេត្តព្រះវិហារ ៖ រថយន្តហ្វររ៉េនន័រ ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H.1753 បើកបរដោយបុរសម្នាក់ឈ្មោះ កើ សំរូត តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា រថយន្តនេះ ទំនងជាចេញពីភូមិស្រឯម ឆ្ពោះទៅក្រុងព្រះវិហារ តាមផ្លូវជាតិលេខ៦២ លុះដល់ចំណុចសាលាដំណាក់ បានរេចង្កូតក្រឡាប់ជាច្រើនត្រលប់ បណ្តាលឲ្យតែកុងស្លាប់បាត់ជីវិតភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១ និង ១៥នាទី រសៀលថ្ងៃទី២០ មករា ២០១៤។ បុរសរងគ្រោះឈ្មោះ កើ សំរូត មិនដឹងមុខងារ មានស្រុកកំណើតភូមិចាបក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្កកណ្តាល សព្វថ្ងៃរស់នៅភូមិជំពូវ័ន្ត ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សាកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅតម្កល់នៅវត្តភូមិស្រឯម ដោយឡែករថយន្តសមត្ថកិច្ចស្ទូចយក ទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកជាំក្សាន្ត។

សមត្ថកិច្ចបានអំពាវនាវដល់ក្រុមគ្រួសារជនរងគ្រោះ បើបានលឺដំណឹងនេះហើយ សូមទៅទំនាក់ទំនងជាមួយសមត្ថកិច្ចតាម រយៈលេខទូរស័ព្ឌ ០៩៧ ៩៦០ ៧៨៩ ៦៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved