Breaking News
Loading...
Tuesday, January 21, 2014

​ផ្ទុះ​អាវុធ​ ៥គ្រាប់​ នៅ​ត្រឡោក​បែក​ បង្ក​ការភ្ញាក់​ផ្អើល​ទាំង​យប់​​


រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈដែលគេឃើញបុរស ២នាក់ ជិះម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿង បានមកឈប់នៅចំណុច ផ្លូវរថភ្លើងត្រឡោកបែក ហើយបុរសម្នាក់បាន ដកកាំភ្លើងបាញ់ ៥គ្រាប់ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ មករា ២០១៤ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ដោយពិនិត្យឃើញគ្រាប់កាំ ភ្លើងម៉ាកឡុកចំនួន ២គ្រាប់ នៅផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ១គ្រាប់ទៀត នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ករណីខាងលើ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved