Breaking News
Loading...
Tuesday, December 24, 2013

គង់ ចាន់ស្រីមុំ ស្លៀក​រ៉ូប​ខ្លី​លើ​ជង្គង់​ វាល​ខ្នង​រាំ​ពើតពើន​ បង្ហោះ​លើ​ហ្វេសប៊ុក​ (Video Inside)


ប្រភព៖ lookingtoday

ភ្នំពេញ៖ តារាសម្តែង វ័យក្មេងសិចស៊ី កញ្ញា គង់ ចាន់ស្រីមុំ បានធ្វើឲ្យអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គម ហ្វេសប៊ុក ចាប់អារម្មណ៍ យ៉ាងខ្លាំង បន្ទាប់ពីនាង បានបង្ហោះវីដេអូឃ្លីប ត្រឹមតែរយៈពេល ១១វិនាទី ជាមួយនឹងរ៉ូប ដ៏សិចស៊ីលើជង្គង់ និងវាលខ្នង បញ្ចេញសាច់ខ្ចីញ៉េញ របស់នាង ។

បើទោះបីជា មួយរយៈចុងក្រោយនេះ តារាសម្តែងវ័យក្មេង ចូលចិត្តលេងស្ទីល យុវវ័យរូបនេះ មិនសូវបង្ហាញ វត្តមានតាមរយៈការសម្តែងខារ៉ាអូខេ បទចម្រៀង ដូចមុនប៉ុន្មានក្ដី ប៉ុន្តែគេបានអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក បានមើលឃើញថា កញ្ញា គង់ ចាន់ស្រីមុំ តែងតែបង្ហោះវីដេអូឃ្លីប របស់នាង ជាញឹកញាប់ នៅលើ Account Facebook របស់នាង ។

ចំពោះការបង្ហោះវីដេអូឃ្លីប ជាញឹកញាប់បែបនេះ ក៏ត្រូវបានមហាជន មួយចំនួនលើកឡើងថា នេះជាយុទ្ធសាស្រ្ត របស់អ្នកសិល្បៈ ដើម្បីទាក់ទាញ ការគាំទ្រទាំង ក្នុងសិល្បៈ និងមុខជំនួញរកស៊ីរបស់នាង ។ ការលើកឡើងបែបនេះ គឺដោយសារតែគេដឹងថា កញ្ញា គង់ ចាន់ស្រីមុំ មានហាង ច្រើនកន្លែង ដូចជាហាងកែសម្ផស្ស និងហាងលក់សំលៀកបំពាក់ យុវវ័យ ។ ដូច្នេះទើបនាងបង្ហោះ វីដេអូឃ្លីប ជាញឹកញាប់បែបនេះ ទើបធ្វើឲ្យជំនួញ របស់នាងដំណើរការល្អ និងក៏ជាការផ្សព្វផ្សាយ មួយផងដែរ។

ដោយឡែកចំពោះវីដេអូឃ្លីប ១១វិនាទី ដែលស្រីស្រស់ គង់ ចាន់ស្រីមុំ បង្ហោះនៅលើ Account Facebook នាពេលនេះ គឺចង់បង្ហាញពី ឈុតរ៉ូបថ្មី សម្រាប់ថ្ងៃបុណ្យ គ្រីស្តស្មាស់ ព្រោះវីដេអូឃ្លីប ដែលនាងបង្ហោះ គឺលាយនឹងបទភ្លេង សម្រាប់ថ្ងៃ បុណ្យគ្រីស្តស្មាស់ (X’mas)។

សូមទស្សនាជាមួយ វីដេអូឃ្លីបដ៏ខ្លី របស់កញ្ញា គង់ ចាន់ស្រីមុំ ជាមួយ គេហទំព័រ LookingTODAY ទាំងអស់គ្នា ៖

r_0150

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved