Breaking News
Loading...
Tuesday, December 24, 2013

ស្លាប់​៣​នាក់ ពេល​រថយន្ត​មន្ទីរពេទ្យ​សម្ភព​ថ្នល់ទទឹង បើក​បុក​ម៉ូតូ


ប្រភព៖ CEN

កណ្តាល: ៣​នាក់ ឪពុក ម្តាយ និង​កូនតូច​មួយ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ត្រូវ​រថយន្ត​មន្ទីរពេទ្យ​សម្ភព​ថ្នល់ទទឹង បើក​បុក​ម៉ូតូ​ពួកគាត់ កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​។​

​រថយន្ត​បង្កហេតុ ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក់​លេខ​កណ្តាល 2A 7185 ដែល​បើក​ដោយ​បុរស​ម្នាក់​បាន​រត់គេច​បាត់ ក្រោយពេល​កើតហេតុ​។​

​រថយន្ត​មន្ទីរពេទ្យ​សម្ភព​ថ្នល់ទទឹង បាន​បើក​តាម​ផ្លូវជាតិ​លេខ​៤ ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​បុក​ម៉ូតូ ហុងដា សេ​១២៥ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​។ ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​សាន ច​ន្ធី អាយុ​២៨​ឆ្នាំ ជា​ឪពុក​, ឈ្មោះ​ទក សុធា​រី ជា​ម្តាយ និង​កូនស្រី​ម្នាក់​អាយុ​១១​ខែ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​៕T​/L

1479216_1497276290497386_1041192801_n

 

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved