Breaking News
Loading...
Tuesday, December 24, 2013

កូរ៉ូឡាបួង ចង្កួតលឿន ជ្រុលបុករបងផ្ទះប្រជាពលដ្ឋ និងបង្គោលភ្លើង របួសធ្ងន់ស្រាល៤នាក់


ភ្នំពេញ៖ រថយន្តកូរ៉ូឡាមួយគ្រឿង បើកបរដោយបុរសម្នាក់ បានបួងចង្កួតលឿនពេក ក៏ជ្រុលទៅបុករបង ផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើង ពេញទំហឹងបណ្ដាលឲ្យ របួសធ្ងន់បីនាក់និងស្រាលម្នាក់ កាលពីវេលាម៉ោង០១ និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុង សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ  ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-1553 ដែលបើកបរដោយបុរសម្នាក់ និងមានមនុស្ស រួមដំណើរបីនាក់ទៀត បានធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុច កើតហេតុព្រោះតែរថយន្តនេះបានបើកបរលឿនពេក ក៏បណ្ដាលឲ្យរថយន្តទាញ ចង្កួតជ្រុលទៅបុករបងផ្ទះ និងបង្គោលភ្លើងមួយដើមរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ ហើយអ្នកបើកបរ និងអ្នករួមដំណើរ បានរងរបួសធ្ងន់ ត្រូវបានរថយន្ត សាមុយដឹកយកទៅ សង្គ្រោះភ្លាមៗផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋាន នឹងនគរបាលចរាចរខណ្ឌឬស្សីកែវ បានសហការជាមួយ នគរបាលជំនាញ ចុះធ្វើការវាស់វែង ស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។

អត្តសញ្ញាណអ្នក បើកបររថយន្តបង្ក សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ប៉ុន្តែហេតុការណ៍គ្រោះថ្នាក់នេះ សមត្ថកិច្ចបានបង្ហើបថា បង្កឡើងដោយសារអ្នកបើកបររថយន្តបង្ក ស្រវឹង រួមទាំងបើករថយន្តលឿនទៀត ទើបដល់ចំណុចកើតហេតុ ទប់ស្មារតីមិនបានក៏រេចង្កូត ទៅបុករបងផ្ទះនិងបង្គោលភ្លើងយ៉ាង កំម្រោលបែបនេះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved