កំពូល​ភាពយន្ត​ខ្នាត​ធំ​បែប​មនោសញ្ចេតនា​ស្នេហា”Titanic” បើ​ទោះ​ជា​ពេលវេលា​កន្លង​ទៅ​ជាង​១០​ឆ្នាំ​ហើយ​ក្ដី​ក៏​ខ្សែ​ភាពយន្ត​នេះ​នៅ​តែ​ស្ថិត​ក្នុង​អារម្មណ៍​ប្រិយមិត្ត​អ្នក​គាំទ្រ​រហូត​មក​។ “Titanic” គឺ​ជា​រឿង​ដែល​អ្នក​ផលិត​និង​អ្នក​ដឹកនាំ​ថត​ឡើង​ផ្អែក​លើ​ហេតុការណ៍​ពិត​នៃ​កប៉ាល់​យក្ស​ឈ្មោះ​​ “Titanic” ដែល​បាន​លិច​ក្នុង​បាត​មហាសមុទ្រ​អាត្លង់ទិច​​កាល​ពី​​រាត្រី​ថ្ងៃ​អាទិត្យ​ទី​១៤​ មេសា​រហូត​ដល់​ព្រឹក​ ថ្ងៃ​ទី​១៥​ឆ្នាំ​១៩១២។

ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​នៃ​រឿង​នេះ​ក៏​មាន​កំហុស​បច្ចេកទេស​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ដែរ​គ្រាន់​តែ​ប្រិយមិត្ត​អ្នក​ទស្សនា​ភាគ​ច្រើន​មិន​បាន​ចាប់អារម្មណ៍​តែ​ប៉ុណ្ណោះ​​​។

អាន៖ ខ្សែ​ភាពយន្ត​ទាំង​ ១០​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៣

ថ្ងៃ​សម្រាក​នេះ​យើងខ្ញុំចង់​បង្ហាញ​រាល់​រូបភាព​កំហុស​បច្ចេកទេស​ដែល​កើត​មាន​ក្នុង​កំពូល​ភាពយន្ត​ល្បីល្បាញ​ជា​អមតៈ​នេះ​។

១. Rose កាប់​ក​ដៃ Jack ដោយ​ពូថៅ​​

២.កប៉ាល់​កំពុង​កំពុង​ផ្អៀង​ប៉ុន្តែ​ទូក​ចង​នៅ​តាំង​ត្រង់​ដដែល​

៣.របង​រួញ​ចូល​គ្នា​​

៤. ឃើញ​រូប​កាមេរ៉ា​នៅ​ក្នុង​កញ្ចក់​ទ្វារ​

៥. ឧបករណ៍​ផ្សេងៗ​បាត់​ពី​លើ​កប៉ាល់​អស់​

៦. បំពង់​ផ្សែង​​ផ្លាស់ប្ដូរ​រូបរាង​

៧. បាត់​ខ្សែ​ក្រវាត់​លើ​អាវ​Jack

៨.សក់​ក្បាល​ Jack ត្រលប់​ទៅ​រលោង​និង​មាន​របៀប​ដោយ​ខ្លួន​ឯង​

៩.ផ្លាស់ប្ដូរ​ ពណ៌​និង​ប្រវែង​អាវ​ធំ​​​

ក្រោយ​ពី​ទស្សនា​រូបភាព​ទាំង​នេះ​ហើយ​តើ​ប្រិយមិត្ត​មាន​បាន​កត់​សម្គាល់​ដឹង​ខ្លះ​ទេ?​