Breaking News
Loading...
Friday, December 13, 2013

អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌសែនសុខ ចុះបោសសំអាត នៅភូមិត្រពាំងឈូក ឃាត់ ខ្លួន ១៨នាក់


ប្រភព៖ ដើមអម្ពិល

ភ្នំពេញ ៖ ដោយសារតែនៅក្នុងភូមិ ត្រញំងឈូក ពោរពេញទៅដោយសំណង់  មិនរៀបរយ ភាពអនាធិបតេយ្យ អសន្ដិសុខ បង្កប់ដោយក្រុមប្រើប្រាស់ និងចែកចាយ គ្រឿងញៀន ក៏ដូចជាបទល្មើសផ្សេងៗនោះ  នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣នេះ អាជ្ញាធរខណ្ឌសែនសុខ និងកម្លាំងនគរបាល បានបើកប្រតិបត្ដិការចុះទៅធ្វើរដ្ឋបាលនៅ តំបន់នោះ ដោយឃាត់ខ្លួនមនុស្ស១៨នាក់ ស្រី ២នាក់ ព្រមទាំងវត្ថុតាងជាច្រើនទៀត ដូចជា ដាវសាំម៉ូរ៉ៃ និងសំបកទូរស័ព្ទរាប់ រយសំបក ។

ប្រតិបត្ដិការ ចុះធ្វើរដ្ឋបាលនៅតំបន់ ស្មុគស្មាញ គឺភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅវេលាម៉ោងប្រមាណ ៣ និង៣០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ នេះ ដឹកនាំដោយអភិបាលរង ខណ្ឌសែនសុខ លោក ជា ខេមរា និងអធិការនគរបាលខណ្ឌ លោក ម៉ក់ ហុង ព្រមទាំងកម្លាំងនគរបាល  និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោយពីទទួលបានការអនុញ្ញាត ផ្នែកផ្លូវច្បាប់ពីសំ ណាក់ព្រះរាជអាជ្ញា ព្រមទាំងអភិបាល រាជ ធានីភ្នំពេញ និងស្នងការនគរបាលរាជធានី ភ្នំពេញ ។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឱ្យដឹងថា ក្នុងប្រតិបត្ដិការចុះ ធ្វើរដ្ឋបាលទាំងថ្ងៃ នៅភូមិត្រញំងឈូកខាង លើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ១៨ នាក់ ក្នុងនោះស្រី ២នាក់ ។ លោក ម៉ក់ ហុង បានបញ្ជាក់ទៀតថា កម្លាំងសមត្ថ កិច្ច ក៏បានរឹបអូសដាវសាំម៉ូរ៉ៃជាច្រើន ព្រមទាំងសំបកទូរស័ព្ទ រាប់រយសំបកទៀត ផង ។

យ៉ាងណាក៏ដោយមនុស្សទាំង១៨ នាក់ខាងលើនេះ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដទៀត៕

T-0215

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved