Breaking News
Loading...
Friday, December 13, 2013

រាត្រី​មួយ​ក្រោយ​សង្គ្រាម ភាពយន្ត​ខ្មែរ​ទ.ស ១៩៩០ (មានវីដេអូ)


«រាត្រីមួយ​ក្រោយ​សង្គ្រាម» គឺជាចំណង​ជើង​ភាពយ​ន្ត​មួយ​ដែល​ដឹក​នាំសំដែង​ដោយ​លោក រឹទ្ឋី ប៉ាញ់ នេះ​បើ​តាម​លោក​ កៅ សីហា អ្នក​ដឹក​នាំរឿង​របស់​ផលិតកម្មហស្សមាស​ នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

«រាត្រី​មួយ​ក្រោយ​សង្គ្រាម» ​គឺ​ជា​ភាពយន្ត​មួយ​ដែលលាតត្រដាង​ពីជីវិត​ទាហ៊ាន​ខ្មែរ ក្រោយ​ពេល​ចាក​ចេញ​ពីសង្គ្រាម។ រឿងនេះ​ត្រូវ​បាន​ថត​នៅ​ឆ្នាំ ១៩៩៨ ដោយ​ចូលរួម​សំដែង​ដោយ​តារាសិចស៊ី ប្រចាំឆ្នាំ ១៩៩៦ គឺអ្នកនាង ចាន់ ជាលីដា ដែលសព្វថ្ងៃ​រស់​នៅ​ឯនាយសមុទ្ទ។

រឿងនេះ ជារឿងជីវិតរបស់អតីតទាហាន សុវណ្ណានិង ស្រីបារម្នាក់ឈ្មោះស្រីពៅ នៅទីក្រុងភ្នំពេញសម័យចប់សង្រ្គាមស៊ីវិល។​ ពួក​គេ​ជួប​គ្នា​ភ្លាម​ស្រឡាញ់គ្នាភ្លែត ប៉ុន្តែមិនអាចរស់នៅជាមួយគ្នាបានដោយសារនាងត្រូវ​គេលក់អោយម្ចាស់បារព្រោះជំពាក់បំណុលគេ។ រឿង​នេះ​ប្រកប​ដោយឈុតឆាកស្នេហា ទុក្ខសោក ភាពរីករាយ ទឹកភ្នែក ការបែកបាក់ និងបញ្ហាដែលកើតមានពិតៗ ក្នុងសង្គមខ្មែរនាសម័យនោះ។

រឿងនេះ ត្រូវ​បានគេ​ជ្រើស​រើស​ឲ្យចូលរួម​មហោសស្រព​ភាពយន្ត​នៅ​ក្រុងកាន​ ប្រទេសបារាំងនៅឆ្នាំ​១៩៩៨៕

3441one_night_after_war.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved