Breaking News
Loading...
Monday, December 16, 2013

ចំបាប់មកត្រឡប់ពី SEA Games ដោយស្ពាយមេដាយ១០គ្រឿងមកវិញ


ប្រភព៖ CEN

ភ្នំពេញ: ​ភ្នំពេញ​:​កីឡា​កម្ពុជា ៤ ប្រភេទ​បាន​ត្រឡប់​មកពី SEA Games វិញ​ហើយ​ដោយមាន​ប្រភេទ​ខ្លះ​ចុះ​ពី​យន្ដ​ហោះ​ដោយ​ញញឹម​ក្រោម​ការជូន​ពរ​ពិ​ មិត្ត​ភ័ក្តិ និង ខ្លះទៀត​គេច​មុខ​ពី​គេ​តែម្ដង ។​

៤​ប្រភេទ​កីឡា​ដែល​ត្រឡប់មកវិញ​នោះ​មាន​ប្រដាល់​សាកល ដែល​មិនបាន​មេដាយ​សោះ កីឡា​វាយ​សី​ក៏​មិន​បាន​មេដាយ​ដែរ កីឡា​វូ​ស៊ូ​បាន​មេដាយសំរិទ្ធ ១ គ្រឿង និង កីឡា​ចំបាប់​ស្ពាយ​មេដាយ​ឡើង​ទ្រេត​ខ្លួន​ចំនួន ១០​គ្រឿង​មកវិញ​គឺ​មេដាយមាស ៤ គ្រឿង ប្រាក់ ២​គ្រឿង និង សំរិទ្ធ ៤ គ្រឿង ។​

លោក​ធិ​ន វិចិត្រ​ដែលជា​អគ្គលេខាធិការ​ចំបាប់​ចុះ​ពី​យន្ដហោះ​ដោយ​រីករាយ ឯ លោក​ជា ប៊ុនហេង​ដែលជា​អនុប្រធាន​សហព័ន្ធ​ចំបាប់​ដែល​ត្រឡប់មក​ជាមួយគ្នា​ដែរនោះ​ក៏​ ត្រៀម​បបួល​អ្នក​សារពត៌មាន​ទៅ​ជប់លៀង​ជ័យជំនះ​របស់​ចំបាប់​ផឹក​ឲ្យ​សប្បាយ​ ម្ដង ។​ចំពោះ​ប៉េតង់​ដែល​មិនទាន់​ត្រឡប់មកវិញ​នោះ​បាត់បង់​ឱកាស​រក​មេដាយ​មាស​ ហើយ​តែ​ប៉េតង់​ពេលនេះ​បាន​មេដាយប្រាក់ ៣ និង សំរិទ្ធ ១ ជា​បណ្ដោះអាសន្ន​សិន ។​

ស្ថានភាព​មេដាយ​នៅ SEA Games ពេលនេះ​គឺ​ថៃ​នៅលើ​គេ​ដោយបាន​មេដាយមាស​៤៥ ប្រាក់​៤១ សំរិទ្ធ ៤០ ។​មី​យ៉ាន់​ម៉ា​ធ្លាក់​មក​លេខ ២ ដោយបាន​មាស ៣៨ ប្រាក់​៣១ សំរិទ្ធ​៣៥ ។​វៀតណាម មាស ៣៦ ប្រាក់​៣២ សំរិទ្ធ ៤១ ។​ឥណ្ឌូនេស៊ី  មាស ៣១ ប្រាក់​៤៧​សំរិទ្ធ​៤៤ ។ ម៉ាឡេស៊ី មាស ២៤ ប្រាក់ ១៦ សំរិទ្ធ ៤០ ។​សឹង្ហ​បូរី​មាស​១៦ ប្រាក់​១៤ សំរិទ្ធ​២៤ ។ ហ្វីលីពីន មាស ១០​ប្រាក់​១៣​សំរិទ្ធ ២១ ។​កម្ពុជា មាស ៤ ប្រាក់​៧ សំរិទ្ធ ១២ ។​ឡាវ​មាស ២ ប្រាក់ ៦ សំរិទ្ធ​១៨ ព្រុយ​ណេ មាស ១ ប្រាក់ ១ សំរិទ្ធ ៤ និង ទី​ម័​រ​ខាងកើត មេដាយសំរិទ្ធ ១ ។

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved