Breaking News
Loading...
Monday, December 16, 2013

ក្មេងប្រុស ៨ឆ្នាំ ត្រូវឪពុកដោះខោអាវ ចងនៅដើមឈើ វាយយ៉ាងសាហាវ ដោយសារតែគេចសាលា


បុរសជនជាតិចិនម្នាក់ បានខឹងនឹងកូនប្រុសរបស់គាត់យ៉ាងខ្លាំង ក្រោយពីដឹងថាកូនប្រុសរបស់គាត់ គេចសាលាមិនចូលថ្នាក់រៀន ដោយបានវាយគេនៅកន្លែងសាធារណៈ ជូនមហាជនទស្សនា។

បើនៅប្រទេសលោកខាងលិចវិញ ឪពុកម្នាក់នេះប្រាកដជាត្រូវបាន ប៉ូលីសចាប់ខ្លួនជាមិនខាន ព្រមទាំងបញ្ជូនចូលក្នុងពន្ធនាគារថែមទៀតផង ព្រោះអំពើរបស់គាត់ បានរំលោភនៅសុទ្ធមនុស្ស និងសិទ្ធកុមារ។ យ៉ាងណាមិញ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងប្រទេសចិន ដែលពុំមានច្បាស់តឹងរឹងប៉ុន្មាននោះទេ ដោយបណ្ដោយឲ្យឪពុកម្នាក់ វាយកូនមិនស្ដាប់បង្គាប់នៅទីសាធារណៈ។

ក្មេងប្រុសរងគ្រោះមានអាយុ ៨ឆ្នាំ ឈ្មោះ NanChong រស់នៅក្នុងខេត្ត SiChuan ប្រទេសចិន បានគេចទៅដើរលេង មិនបានចូលថ្នាក់រៀន។ នៅពេលដែលឪពុករបស់គេ បើករថយន្ដនៅតាមផ្លូវ ក៏បានប្រទះឃើញគេ រំពេចនោះក៏បានចាប់ក្មេងប្រុស ម្នាក់នោះដោះសំលៀកបំពាក់ ចងនៅនឹងដើមឈើ និងវាយយ៉ាងចាស់ដៃ។ មានមនុស្សជាច្រើន បានឈរមើលទង្វើដ៏ព្រៃផ្សៃ របស់ឪពុកធ្វើទៅលើ កូនប្រុសតូចអាយុទើបតែ៨ឆ្នាំ។ ក្មេងខ្លះខូច មិនព្រមទៅសាលារៀន តែក៏មិនគួរណា វាយគ្នាខ្លាំងបែបនេះឡើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការប្រដៅកូនរបស់បុរសចិនម្នាក់នេះ?

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved