តាម​រយៈ​រូប​ថត​​៨សន្លឹក​​ ស្ដីពី​សកម្មភាព​ទៅ​លេង​ទឹក​សមុទ្រ​ របស់​តារា​សិច​ស៊ី​ កញ្ញា សុខ ច័ន្ទ​ណានូ និង​បុរស​សង្ហារ​ម្នាក់ ដែល​គេដឹងថា​ ជា​គូ​ស្នេហ៍​នឹង​គ្នា​ ​បាន​ទាក់​ទាញ​ឲ្យ​មាន​អ្នក​ចូល​ទៅ​ទស្សនា​ ក្នុង​គណនី​ Facebook ​របស់​នាង​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ អ្នក​ចូល​ទៅ​មើល ម្នាក់ៗ​ព្យាយាម​ Like និង ​Comment លើ​រូប​ថត​ឈុត​ហែល​ទឹក​របស់​នាង រំលេច​លើ​ឆ្នេរ​ខ្សាច់​​​ដ៏​ស្រស់​ស្អាត។

សូមចុចអាន៖ ៩សន្លឹក របស់​សាន សុម៉ាលី បញ្ចេញ​ដើម​ទ្រូង​បណ្ដោយ​ខ្លួន​ឲ្យ​ប្រុស​កៀកកើយ​

គ្រាន់​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ រូប​ថត​ផ្អែមល្ហែម​ជា​ច្រើន​ត្រូវ​បាន​ទម្លាយ​ចេញ​ជា​បន្តបន្ទាប់ ដោយ​មិន​ក្រែង​ការ​រិះគន់​នោះ​ឡើយ។ ក្នុង​នោះ​មាន​ទាំង​សកម្មភាព​នៃ​ការ​ឱប​ថើប​គ្នា​នៅ​ទី​សាធារណៈ​ទៀត​ផង។ បើ​ក្រឡេក​ទៅ​ក្រោយ​បន្តិច ភាព​សិចស៊ី​ប្រលែង​ដង​ខ្លួន​បែប​នេះ ហាក់​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​តារា​រូប​នេះ​ឡើយ ព្រោះ​កញ្ញា​ក៏​ធ្លាប់​ល្បីល្បាញ​បង្គួរ​តាម​រយៈ​សំលៀក​បំពាក់​សិចស៊ី និង​ចាប់​ដៃ​គូ​ជា​មួយ​បុរស​សង្ហារ ​លោក អែនឌី ដែរ​ពីមុន​មក៕

សូមចុចអាន​៖ សុខ ច័ន្ទ​ណានូ តោង​អែនឌី សំឡឹង​ត្រើយ


អត្ថបទ៖ សំ ជំនាញ