Breaking News
Loading...
Monday, December 16, 2013

​វិធី​ថែរក្សា​លិង្គ​បន្ទាប់ពី​ការសម្រេច​កាម​ដោយ​ខ្លួន​


​ត្រដុស​លិង្គ​របស់​អ្នក​រហូតដល់​មាន​ការបញ្ចេញ​ទឹកកាម​ត្រូវបាន​គេ​ហៅ​ថា​ការសម្រេច​កាម​ដោយ​ខ្លួនឯង​។​វា​គឺជា​ធម្មជាតិ​សម្រាប់​ក្មេងប្រុស​ដែល​បាន​ឆ្លងកាត់​វ័យ​ជំទង់​ដើម្បី​ស្វែងយល់​ពី​អារម្មណ៍ និង​រាង​ការ​របស់​ពួកគេ​។​

​សម្រេច​កាម​ដោយ​ខ្លួនឯង​មិន​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​អ្នក​ឡើយ​។​វា​គឺជា​អ្វី​ដែល​ត្រូវបាន​គេ​ធ្វើ​ជា​លក្ខណៈ​ឯកជន នៅ​កន្លែង​ស្ងាត់​។​
​និយាយ​អំពី​រឿង​សម្ងាត់​មួយ​នេះ​ជាមួយ​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អាយុ​ស្របាល​នឹង​អ្នក​មិន​មាន​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​ត្រូវ​ដឹង​ថា​ពួកគេ​អាច​នឹង​មិន​សុទ្ធតែ​មាន​អ្វី​គ្រប់​យ៉ាង​ដែល​ត្រឹមត្រូវ​នោះទេ​។​ដូច្នេះ​ប្រសិនបើ​អ្នក​មាន​ការព្រួយបារម្ភ សូម​ជជែក​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ឬ​មួយ​ឪពុកម្តាយ ឬ​អ្នក​ថែទាំ​របស់​អ្នក​។​
​ដោយសារ​តែ​តំបន់​នៃ​ប្រដាប់បន្តពូជ​គឺជា​កន្លែង​ដែល​ងាយ​នឹង​មាន​សម្រើប​ដូច្នេះ​វា​ជា​ការ សំខាន់​ណាស់​ដែល​ក្មេង​ជំទង់​រៀន​ដើម្បី​មើលថែរ​វា​អោយបាន​ល្អរ​បន្ទាប់ពី​ការសម្រេច​កាម​ដោយ​ខ្លួនឯង​។​

  • ​ទុក​អោយ​តំបន់​នៃ​ប្រដាប់បន្តពូជ​ស្អាត​ដោយ​ការលាង​សម្អាត​ដោយ​ប្រុងប្រយ័ត្ន​ជា​រៀងរាល់ថ្ងៃ​។​
  • ​ប្រសិនបើ​អ្នក​មិនបាន​ធ្វើ​ការវះកាត់​ចុង​ប្រដាប់ភេទ​(circumcised) នៅឡើយ សូម​ត្រឡប់​ស្បែក​គ្រប​ក្បាល​លិង្គ​ម​ក្រោយ​អោយអស់ និង​លាង​សម្អាត​ថ្នមៗ​។ មិន​តម្រូវ​អោយ​អ្នក​ក្នុង​ការ​ត្រដុស​ខ្លាំងៗ ឬ​បាញ់ថ្នាំ​បំបាត់​ក្លិន​(deodorant)​ណា​មួយ​នៅ​លើ​វា​នោះ​ទេ​។ ព្រោះ​វា​អាច​ធ្វើអោយ​មាន​ការឈឺចាប់ និង​ផ្សា​ខ្លាំ ដូច្នេះ​សូម​កុំ​ព្យាយាម​ធ្វើ​វា​អី​!
  • ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​ប្រសិនបើ​អ្នក​មាន​ហើម ឈឺ ឬ​អ្នក​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង នៅពេល​ដែល​អ្នក​នោម​។​
  • ​ពាក់​ប្រអប់​ការពារ​ប្រដាប់​ភេទ​ប្រសិនបើ​អ្នក​កំពុង​លេងល្បែង​បាល់​មួយចំនួន​។ វា​ពិតជា​ឈឺចាប់​ណាស់​ប្រសិនបើ​អ្នក​បាន​ប៉ះទង្គេច​នៅ​ទីនោះ​!
     
ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved