Breaking News
Loading...
Monday, December 16, 2013

មូលហេតុ​នៃ​ការ​ហូរ​ឈាម​ច្រមុះ​


​ស​សៃឈាម​នៅលើ​ជញ្ជាំង​ច្រមុះ​កណ្តាល (​ជាលិកា​ដែល​រឹង​បែងចែក​ច្រមុះ​ជា​ពីរ​ផ្នែក ) អាច​ខូចខាត និង​ហូរឈាម​បាន​យ៉ាង​ងាយស្រួល​។ ​តំបន់​ដែល​ញឹកញាប់​បំផុង​សម្រាប់​ការ​ហូរឈាម​ច្រមុះ​គឺ​ស្ថិតនៅ​ជិត​ផ្នែក​ខាង​មុខ​នៃ​ច្រមុះ ប៉ុន្តែ ម្តងម្កាល​ការ​ហូរឈាម​ក៏​មក​ពី​ផ្នែក​ខាងក្រោយ​នៅ​ជិត​បំពង់​ក​ផងដែរ​។​
 

​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ហូរ​ឈាម​ច្រមុះ​?
​ការបង្ក​រោគ​ក្នុង​ស្រទាប់​នៃ​ច្រមុះ​ឬ​ការ​រលាក​រន្ធ​ឆ្អឹង​(sinusitis) ឬ​ការ​រលាក​អាមីដាល​(adenoid) ទាំងអស់​នេះ​អាច​ធ្វើឱ្យ​ហូរ​ឈាម​ច្រមុះ​ញឹកញាប់​បំផុត​។​

  • ​អាឡែ​ហ្ស៊ី​
  • មនុស្ស​មួយចំនួន​ដែល​មាន​សរសៃឈាម​នៅក្នុង​ច្រមុះ​ងាយ​នឹង​ចេញ​ឈាម នេះ ប្រហែល​ជា​នៅពេលដែល​មាន​ខ្យល់​ស្ងួត​ក្តៅ ឬ​បន្ទាប់​ពី​ការធ្វើ​លំ​ហាត់ប្រាណ​។​
  • ​រលាក់​នៅក្នុង​ច្រមុះ​គឺជា​មូលហេតុ​ដែល​ជាក់ស្តែង​។​
  • ​ពេលខ្លះ​ការ​រុញ​អ្វីមួយ​ចូល​ក្នុង​ច្រមុះ និង​ធ្វើអោយ​ខូចខាត​ស​សៃឈាម​។​
  • ​ការ​ច្របាច់​ច្រមុះ​ជា​ពិសេស​បន្ទាប់ពី​ហូរ​ឈាម​អាចជួយ​បាន​។​
  • ​នៅក្នុង​ករណី​កម្រ​ខ្លះ​ឈាម​ច្រមុះ​អាចមកពី​បញ្ហា​ឈាមកក​។​
  • ​ក្មេងស្រី វ័យ​ជំទង់​អាច​នឹង​មាន​ការ​ហូរ​ឈាម​ច្រមុះ​ច្រើនជាង នៅពេលដែល​ពួកគេ​ចាប់ផ្តើម​មាន​រដូវ​។​
  • ​ប្រសិន​បើ​កូន​របស់​អ្នក​នៅ​តែ​ហូរឈាម​ច្រមុះ បើទោះបីជា​ការ​ហូរឈាម ច្រមុះ​គឺ​មិនអាក្រក់​យ៉ាងណាក៏ដោយ​អ្នក​គួរតែ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​។​
  • ការ​ហូរ​ឈាម​ដែល​កើតឡើង​ច្រើន​ដង​ពេក​អាច​ត្រូវបាន​ព្យាបាល​ដោយ​ការដុត​ដោយ​កាំបិត​អគ្គីសនី (cautery) ។
  • ​ប្រសិនបើ​មាន​ការឆ្លង​មេរោគ​វា​គឺជា​បញ្ហា​ដែល​គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ក្នុង​ការប្រើប្រាស់​ថ្នាំ​។​
  • ​ម្តង​ម្កាល​កុមារ​ដែល​មាន​ការហូរ​ឈាម​ច្រើនពេក ធ្វើអោយ​មាន​ការបាត់បង់​ឈាម ច្រើន ដូច្នេះ​វា​អាច​បណ្តាលឱ្យមាន​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត (​ដូចជា​ភាពស្លេកស្លាំង ) ។ នេះ​នឹង​ត្រូវការ​ការព្យាបាល​ផងដែរ​៕

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved