Breaking News
Loading...
Tuesday, December 17, 2013

CL សមាជិកក្រុមតារាចម្រៀងកូរ៉េ មិនសោកស្តាយក្នុងឈុតឆាក ស្រាតរបស់នាង


ក្រុមតារាចម្រៀងកូរ៉េ 2NE1 ជាក្រុមដែលទទួលភាពល្បីល្បាញជាងគេ ដែលមានគ្នាចំនួន៤នាក់។ ថ្មីៗនេះ ក្រុមពួកគេបានចេញចម្រៀង មួយបទថា Missing U បទនេះមានភាពពេញនិយម យ៉ាងខ្លាំងពីសំណាក់យុវវ័យ។ ក្នុងនោះដែរ គេបានកត់សំគាល់អោយឃើញថា ប្រធានក្រុមចម្រៀងម្នាក់ ឈ្មោះថា CL បានស្រាតទាំងល្វែងខាងក្រោម និងល្វែងលើ។

ជាការពិតណាស់ ជាលើកទីមួយហើយ ដែល CL បានថតស្រាតក្នុង វីដេអូចម្រៀងបែបនេះ។ នាងបាននិយាយថា "ខ្ញុំពិតជាសប្បាយក្នុងការថត បទនេះ វាហាក់ដូចជាប្លែកសំរាប់ រូបខ្ញុំ ប៉ុន្តែខ្ញុំមិនបាន សោកស្តាយរាល់ទង្វើ ដែលបានធ្វើនោះទេ ពីព្រោះខ្ញុំចង់ទុកវាជាការចងចាំនៅពេលខ្ញុំចាស់ ដែលវាជាស្នាដៃរបស់ខ្ញុំ ខំសាងដោយខ្លួនឯង"។

CL ជាតារាចម្រៀងដ៏ល្បីមួយរូប និងជាមេក្រុមរបស់ក្រុម 2NE1នៃប្រទេសកូរ៉េ នាងជាមនុស្សដែលហ៊ានសម្តែងនៃ ឈុតសិល្បៈគ្រប់ផ្នែក ទាំងអស់ សូម្បីតែថតស្រាតក៏នាង មានភាពក្លាហានដែរ។ តើប្រិយមិត្តមានយោបល់យ៉ាងណាដែរ ចំពោះអត្ថបទមួយនេះ?

កែសម្រួល និកា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved