Breaking News
Loading...
Tuesday, December 17, 2013

សមត្ថកិច្ច ចុះឆែកឆេរ ផ្ទះសំណាក់ វីភី រកឃើញ ឈើប្រណីតជាច្រើន


រតនគីរី ៖ កម្លាំងសមត្ថកិច្ចចម្រុះរួម មាន ផ្នែករដ្ឋបាលព្រៃឈើ កម្លាំងអាវុធហត្ថ ក្រុងបានលុង និងអាជ្ញាធរមូលដ្ឋានដឹកនាំ ដោយតំណាងអយ្យការ នៅវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៣ នេះ បានចុះទៅឆែកឆេរផ្ទះសំណាក់ វីភីដែលមានទីតាំង ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតន គីរី ហើយរកឃើញឈើប្រណីតជាច្រើន ដែលម្ចាស់ផ្ទះសំណាក់យកទៅគរទុក និង ជួញដូរ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចូលរួមក្នុងប្រតិបត្ដិការខាងលើនេះ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន និង សេចក្ដីរាយការណ៍ជាបន្ដបន្ទាប់ថា ម្ចាស់ ផ្ទះសំណាក់វីភី ឈ្មោះ ហ៊ុប ដឹកឈើប្រណីត ជាច្រើន ចូលទៅក្នុងផ្ទះសំណាក់ហើយដឹក ចេញ ឆ្ពោះទៅកាន់ប្រទេសវៀតណាមនោះ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយព្រះរាជ អាជ្ញារង ម៉ម វ៉ាន់ដា បានចុះទៅឆែកឆេរ ស្រាប់តែ រកឃើញឈើប្រណីតជាច្រើនដែល ម្ចាស់ផ្ទះសំណាក់ទិញទុកនៅទីនោះ។យ៉ាង ណាក៏ដោយ ពុំទាន់ដឹងតួលេខ នៃចំនួនឈើប្រណីត ដែលត្រូវសមត្ថកិច្ចរកឃើញនៅ ក្នុងផ្ទះសំណាក់ខាងលើនេះទេ ខណៈដែលកម្លាំងសមត្ថកិច្ចបាន និងកំពុងនៅក្នុងប្រតិ បត្ដិការនៅឡើយ គិតត្រឹមរសៀលថ្ងៃ ដដែលនេះ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved