Breaking News
Loading...
Tuesday, December 17, 2013

កម្មករ​រោងចក្រកាត់ដេរ អែផល អឺ ភើរ៉ើ់ល ២នាក់ ត្រូវគេ​ចាប់​ចងដៃចងជើង​វាយរបួសធ្ងន់ធ្ងរ​


រាជធានីភ្នំពេញ ៖ កម្មករ២នាក់ក្រោយចេញ ពីធ្វើការដើរទៅរកទិញបាយ ហូបនៅខាងក្រៅរោងចក្រ ស្រាប់តែមាន មនុស្សមួយក្រុមដែលគេដឹងថា អ្នកធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ដែលដឹកនាំដោយសហព័ន្ធសហជីពចំនួន៥នាក់ ធ្វើសកម្មភាពព្រួតគ្នាចាប់ចង ដៃចងជើងដូចជាសត្វធាតុ និងប្រើដែកបំពង់ទីបវាយធ្វើបាបឥតមេត្តា ហើយអ្នកទាំងនោះបានចោទថា ជនរងគ្រោះទាំង២នាក់ខាងលើ គឺជាក្រុមជើងកាងដែល ត្រូវថៅកែជួលឱ្យទៅវាយកម្មករដែលកំពុងធ្វើការតវ៉ា ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី១៦ ធ្នូ ២០១៣ ស្ថិតនៅខាងមុខ រោងចក្រកាត់ដេរ អែភល អឺភើរ៉ើល ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវអូរ ដឹមកប់ស្រូវស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់មានឈ្មោះញ៉ ដារ៉ា អាយុជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ និងម្នាក់ទៀតឈ្មោះកែត រ៉ា អាយុជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយគ្នា ហើយពួកគេទាំង២នាក់បានរងរបួសយ៉ាងដំណំ ។ នៅភ្លាមៗនោះ កម្លាំងប៉ូលិសបានចុះទៅដល់ បម្រុងនាំជនរងគ្រោះទៅសង្គ្រោះបន្ទាន់  ប៉ុន្តែខណៈនោះត្រូវក្រុមអ្នកវាយបានចោមរោម មិនព្រមឱ្យកម្លាំងប៉ូលិសនាំ ជនរងគ្រោះទៅកាន់មន្ទីរពេទ្យនោះទេ ។ 

ដោយពួកគេបាននិយាយថា ជនរងគ្រោះមានគ្នាដល់ទៅជាង១០នាក់ ដែលត្រូវបានថៅកែរោងចក្រជួលឱ្យទៅវាយកម្មករ កម្មការិនីដែលកំពុងធ្វើការតវ៉ាទាម ទារលក្ខខណ្ឌការងារ ទើបពេលនោះបង្កឱ្យមាន ការប៉ះទង្គិចគ្នាកើតឡើង ហើយត្រូវបានក្រុមកម្មករវាយតបតវិញតែម្តង ។

ចំណែកខាងតំណាងរោងចក្រវិញបាន បដិសេធទាំងស្រុងនិងបាននិយាយថា ជនរងគ្រោះគឺជាកម្មករស្លូតត្រង់ដែលពួកគេត្រូវ បានថៅកែឱ្យនៅបង្ហើយការងារក្នុងរោងចក្រ ហើយដល់ម៉ោងហូបបាយ ពួកគេបានចេញ ទៅរកទិញបាយហូប ក៏ត្រូវក្រុមសហជីពដែលដឹកនាំដោយកម្មករ រោងចក្រកាត់ដេរប៊ើរីព្រួតវាយ បណ្តាលឱ្យរបួសបែបនេះតែម្តង។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved