កាល​ពី​ម្សិល​មិញ​ ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានីយ​ទូរទស្សន៍​ថៃ​ SMM TV បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ របស់​កីឡា​ការិនី​ដ៏​ស្រស់​ស្អាត​ក្នុង​ក្រុម​ជម្រើស​ជាតិ​សី​ឈិនឡុង​ (Chinlone) កម្ពុជា​ កញ្ញា​ ចន​ ពេជ្រយ៉ា​ ហើយ​ត្រូវ​បាន​អ្នក​ទស្សនា​ចុច​ Like ដល់​ទៅ​ជាង​៨០០០​ និង​ Share ជាង​២០០​ដង​ ព្រម​ទាំង​ Comment ពាក្យ​ថា​ «ស្អាត» (สวย) រាប់​រយ​ឯណោះ។​

កញ្ញា​ ចន​ ពេជ្រយ៉ា​ រួម​ទាំង​មិត្ត​រួម​ក្រុម​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​៣​ ពី​វិញ្ញាសា​សី​ជីនឡុន​ និង​មេដាយ​សំរឹទ្ធ​១​ទៀត​ ពី​វិញ្ញាសា​សី​ប៉ាក់​តា​ក្រ៕​

អត្ថបទ៖​ រស់​ កាណាល់​