បន្ទាប់​ពី​ចាញ់​ Liverpool ៥-០ ​ក្នុង​ដី​ខ្លួន​ឯង​ក្នុង​ក្របខ័ណ្ឌ Barclays Premier League កាល​ពី​ថ្ងៃ​អាទិត្យ​ ​នៅ​ទី​បំផុត​​លោក​ Andre Villas Boas ​ត្រូវ​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​បញ្ឈប់​ពី​តំណែង​ហើយ។

Spurs ​បាន​បញ្ជាក់​នៅ​លើ​គណនី​ Twitter ផ្លូវការ​របស់​ក្លិប​ថា​៖ “ពួក​យើង​អាច​ប្រកាស​បាន​ថា​ពួក​យើង​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ជាមួយ​គ្រូ​បង្គោល​ Andre Villas Boas ​ហើយ​ដើម្បី​បញ្ចប់​តួនាទី​របស់​គាត់​មុន​កំណត់”។ ព័ត៌មាន​បន្ថែម​យើងខ្ញុំនឹង​ផ្ដល់​ជូន​នា​ពេល​បន្ទាប់​…​