Breaking News
Loading...
Tuesday, December 17, 2013

ប្រវត្តិសស្រ្តរបស់​ U23 កម្ពុជា ដែលលេង​បានស្មើ​ជាមួយ U23 ថៃ


ក្រុមជំរើស​ជាតិ U23 កម្ពុជា​ពិតជាធ្វើ​ឲ្យ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ប្រែប្រួល ព្រោះអាចលេងបានស្មើ​ជាមួយ​ក្រុមជំរើស​ជាតិ​អាយុក្រោម​២៣​ឆ្នំា​របស់ថៃ ដែល​កម្ពុជាមិនដែលឈ្នះសោះ។

ការ​ប្រកួត​៣​ប្រកួត​កន្លង​មក កម្ពុជាមិនដែល​ឈ្នះ​រឺស្មើ​សូម្បីតែម្តង ដោយ​លើក​ទី​១ ចាញ់​ក្រុមម្ចាស់ផ្តះ ៣ទល់០ លើកទីពីរ ចាញ់ឥណ្ឌូនេស៊ី ដោយ​លទ្ធផល១ទល់​និង០ និង​លើក​ទី៣​ចាញ់​ក្រុម​ដែល​គេដឹងថា ខ្សោយ​ជាងគេ​បំផុត​នៅ​តំបន់អាស៊ី​អាគ្នេយ៌ គឺទីម័រ​ខាងកើត ដោយលទ្ធល ៣ទល់​និង​២។ ការចាញ់នេះ បានធ្វើ​ឲ្យ​ប្រិយមិត្ត​ និងអ្នកនិយមបាល់ទាត់​បានស្តីបន្ទោស​ និងមិនពេញចិត្ត​ចំពោះ​លទ្ធផលនេះ​ឡើយ ហើយថា កម្ពុជាអាច​នឹងលក់​គ្រាប់បាល់​ទៀត​ផង​នេះ​បើ​តាម​ពាក្យចចាមអារាម ក្រោយពេល​ឃើញ​កម្ពុជា​លេង​ជាមួយ​ប្រទេស​ទីម័រ​ខាងកើត ដែល​មានឧិកាសឈ្នះ​តែ​បែជាមិនឈ្នះ​ទៅ​វិញ។

ដោយឡែក​ការប្រកួត​ជាមួយថៃ​កាលពីម៉ោង ៤រសៀល ថ្ងៃទី​១៦ ធ្នូ ២០១៣ ​នេះ គេមិនរំពឹងថា កម្ពុជា​​នឹង​អាច​យកឈ្នះ​នោះ​ទេ តែទីបំផុត​កម្ពុជា​អាច​លេងបានស្មើ​ជាមួយថៃ ចាត់ទុកថា​បានធ្វើ​ឲ្យ​ប្រវត្តិសាស្រ្ត​បាល់ទាត់​អាយុក្រោម​២៣ឆ្នាំ​របស់​ខ្លួន​កែប្រែ តែយ៉ាងណា​កម្ពុជា​នៅ​តែធ្លាក់ចេញពីការប្រកួត ហើយបានត្រឹមតែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ព្រឹត្តិការណ៌​ស៊ីហ្គេម​លើកទី​២៧នេះ។

សរុបគ្រាប់បាល់​ដែល​កម្ពុជា​បានបាត់បង់គឺចំនួន ៧គ្រាប់ និងអាចរកបានវិញ​តែ២គ្រាប់ប៉ុណ្ណោះ ក្នុង​ការប្រកួត​ជាមួយ​ទីម័រខាងកើត ដែល​គេឯង​ដឹងថា មិនគួរចាញ់។

ចុះចំនែក​ប្រិយមិត្ត​វិញ យល់យ៉ាងណា​ដែរ?

3636khmer_vs_thai.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved