Breaking News
Loading...
Wednesday, December 11, 2013

សមត្ថ​កិច្ច​ខណ្ឌ​ឫស្សី​កែវ​ ព័ន្ធ​ចាប់​មុខ​សញ្ញា​ចោរ​ប្លន់​​ម្នាក់​យ៉ាង​សកម្ម​ ផ្អើល​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​នៅ​ច្រាំង​ចំរេះ​


រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការព័ន្ធចាប់មុខសញ្ញា ចោរប្លន់ម្នាក់យ៉ាងសកម្ម ផ្អើលប្រជាពលរដ្ឋរាប់រយនាក់នាំគ្នា ចោមរោមឡោមព័ន្ធជាមួយសមត្ថកិច្ច កាលពីវេលាម៉ោង ៤ និង ៤០នាទី រសៀលថ្ងៃទី១០ ធ្នូ ២០១៣ នៅចំណុចផ្ទះជួលមួយ កន្លែងស្ថិតក្នុងភូមិទី៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ទូច ឡុង ភេទប្រុស អាយុ ៣០ឆ្នាំ ដែលជាមុខសញ្ញាចោរប្លន់យ៉ាងសកម្មក្នុងក្រុងភ្នំពេញ និងធ្លាប់បាញ់សម្លាប់ជន រងគ្រោះក្នុងខណ្ឌសែនសុខ កំពុងជិះម៉ូតូនៅចំណុចខាងលើ ហើយបានធ្វើការដេញចាប់ តែជនសង្ស័យបានរត់ចូល ផ្ទះជួលមួយកន្លែង រួចលោតចូលក្នុងស្រះទឹកបាត់។

បន្ទាប់មក ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋច្រាំង ចំរេះរាប់រយនាក់ បានព័ន្ធចាប់ ហើយសមត្ថកិច្ចចេញទូកទៅចាប់ ដល់កណ្តាលស្រះទឹក ដោយក្នុងប្រតិបត្តិការនេះ ប្រើរយៈពេលប្រមាណជាង ១ម៉ោង ទើបចាប់ជនសង្ស័យនោះបាន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូស្កុបពី ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ កណ្តាល 1V-5678 ជារបស់ជនសង្ស័យ កាំភ្លើងខ្លីក្លែងក្លាយ ១ដើម កាំភ្លើងបាញ់សត្វ ១ដើម រថយន្ត ១គ្រឿង ព្រមទាំងឃាត់ខ្លួនម្ចាស់ផ្ទះជួលម្នាក់ឈ្មោះ សុខ ចំរើន ហៅជ័យ ភេទប្រុស អាយុ ៣៦ឆ្នាំ ដើម្បីនាំទៅសាកសួរ ព្រោះខណៈពេលព័ន្ធចាប់ជនសង្ស័យ ដែលបានរត់ចូលផ្ទះខាងលើ សមត្ថកិច្ចបានរកឃើញឈើគ្រញូងជាច្រើន កំណាត់ស្តុកទុកក្នុងផ្ទះនោះផងដែរ។

គួរបញ្ជាក់ថា ខណៈពេលព័ន្ធចាប់ជនសង្ស័យ ដែលជាមុខសញ្ញាចោរប្លន់ យ៉ាងសកម្មរូបនោះ ប្រជាពលរដ្ឋរាប់រយនាក់ ដែលចោមរោមមើលបាននាំគ្នា បម្រុងព្រួតវាយជនសង្ស័យ បើកុំតែសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ និងជម្លៀសជនសង្ស័យបាន កុំអីជនសង្ស័យនោះ សល់តែដង្ហើមចង្រិតមិនខានឡើយ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved