Breaking News
Loading...
Wednesday, December 11, 2013

អបអរសាទរ កម្ពុជា​ទទួល​បាន​មេដាយ​មាស​២គ្រឿង​ហើយ


ឈាន​ដល់ថ្ងៃ​ទី​១១ ជាថ្ងៃ​បើក​ការប្រកួត​ជាផ្លូវការ ក្រុម​កីឡាកម្ពុជា​ទទួល​បាន​មេដាយ​ចំនួន ១៣ ក្នុងនោះ​មាន មេដាយ​មាស ២ មេដាយ​ប្រាក់ ៤ និង​មេដាយ​សំរិទ្ធឹ​៧​គ្រឿង។

មេដាយ​មាស​ដែល​កម្ពុជា​អាចរក​បាន​នោះ​គឺ បានមកពី​ប្រភេទ​កីឡាចំបាប់​ទាំងពីរ​ភេទ បុរស និងនារី ដោយ​មេដាយ​មាស​មួយ​បាន​មកពី កីឡាករ កៅ ឆេងហុង​ ចំបាប់​ក្នុង​ប្រភេទ​ទំងន់ ៨៤​ គីឡូក្រាម បានឈ្នះមេដាយ​មាស​ដំបូង​គេ​បង្អស់​មក​ឲ្យ​កម្ពុជា។ ចំនែក​មួយ​គ្រឿ​ងទៀត​បាន​មកពី​កីឡាការិនី នី សំណាង​ ក្នុង​ប្រភេទ​ ទម្ងន់​ ៦៣​ គីឡូក្រាម។

លទ្ធផលនេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ហក់ឡើង​ដល់ចំណាត់ថ្នាក់លេខ ៧ ក្នុងតារាង​ចំណាត់ថ្នាក់​មេដាយ៕

6234cam_vs_mya.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved