Breaking News
Loading...
Wednesday, December 11, 2013

ម៉ាស៊ីនបុកគ្រឹះ របស់ក្រុមហ៊ុន អ៊ុយហេង ដួលសង្កត់ ផ្ទះប្រជាពលរដ្ឋ ២ខ្នង


ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ មួយកន្លែង និងក្លឹបយីហោ សាំត្រូពេមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ១៧៤ ក្រុម៨៧ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ប្រមាណ ៥៖៣០នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ បានរងការខូចខាតដោយសារតែ ម៉ាស៊ីនបុកគ្រឹះ របស់ក្រុមហ៊ុន អ៊ុយហេង បានដួល និងសង្កត់ពីលើ ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យ នរណាម្នាក់រងគ្រោះថ្នាក់នោះទេ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច មូលដ្ឋានបាន ឲ្យដឹងថា ផ្ទះរងគ្រោះទីមួយមាន ឈ្មោះ ខៀវ រ៉េ ភេទប្រុស អាយុ៧៤ឆ្នាំ និងទីមានឈ្មោះ រីសាឌី ភេទស្រី អាយុ៥៧ឆ្នាំ ជាម្ចាស់ក្លឹប សាំត្រូពេ ។

 សម្តីរបស់កម្មករ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញអ្នក បើកម៉ាស៊ីន បានរំកិនបន្តិចម្តងៗ ចូលទៅខាងក្នុង ស្រាប់តែបាក់ដី បណ្តាលឲ្យម៉ាស៊ីន សង្កត់គ្រឹះដួលរលំ លើផ្ទះប្រជាពលរដ្ឋ និងក្លឹប នៅក្បែរខាងតែម្តង។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ ម្ចាស់ផ្ទះ និងក្លឹបរងគ្រោះ បានសុំស្វែងរកអន្តរាគមន៍ ពីសមត្ថកិច្ច ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយ សងថ្លៃការខូចខាត៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved