Breaking News
Loading...
Wednesday, December 11, 2013

ព្រីម លីហ្សា ត្រូវ​គេ​ហាម​មិន​ឱ្យ​កៀក​កើយ​ប្រុស​ស្នេហ៍


រាជធានីភ្នំពេញ ៖ កន្លងមក តារាសម្តែងសិចស៊ីចូល ចិត្តបង្អួតសម្រស់សាច់ទ្រូងនាង ព្រីម លីហ្សា បានបង្ហោះរូបកៀកកើយ ជាមួយបុរសម្នាក់យ៉ាងស្និទ្ធស្នាលក្រៃលែង ដោយថែមទាំងបានសរសេរ ពាក្យពេចន៍ស្នេហាអូនបងយ៉ាងផ្អែមល្ហែម ។ លើសពីនេះលីហ្សា ថែមទាំងអួតថា «នាងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីតែមនុស្សដែលនាងស្រឡាញ់ គ្មានអ្នកផ្សេងជំនួសបងបានទេ» ។ តែការពិតបុរសជាអ្នក នៅកៀកកិតរូបនាងព្រីម លីហ្សា នេះ គេមានប្រពន្ធ មានកូនម្នាក់ហើយ មិនមែននៅកំលោះនោះទេ ។

បុរសដែលនៅជិតដិតជាមួយលីហ្សានោះបាន បាត់មុខពីផ្ទះអស់ពេលជិត ៦ខែមកហើយ ដោយក្រុមគ្រួសារភរិយាស្ វែងរករហូត ទើបតែឃើញក្នុងហ្វេសប៊ុក ។ ទោះយ៉ាងណាសាច់ញាតិខាងភរិយានេះ គេសុំឱ្យព្រីម លីហ្សា បញ្ឈប់ទង្វើនេះ ហើយប្រគល់ប្តីដែលនាងកៀកកើយ នោះត្រឡប់ឱ្យមកជួបជុំក្រុមគ្រួសារវិញដូចដើម ព្រោះមិនទាន់បានលែងលះ គ្នាដាច់ស្រឡះនៅឡើយ ។ បើសិនជាព្រីម លីហ្សា មិនទាន់ដកចិត្ត ឬនៅតែឃុំបុរសនោះទុកទៀតនោះ សាច់ញាតិក្រុមគ្រួសារនឹងចាត់ វិធានការតាមច្បាប់ ព្រោះខាងភរិយាបានជូនដំណឹងឱ្យស្វាមីខ្លួន និងប្រជាសាធារណៈអស់ហើយថា បុរសនេះជាប្តីគេទេ កុំទាក់ទងគ្នាទៀតអី មិនល្អទេ។ នាងជាតារាស្រស់ស្អាតបែបនេះ មិនខ្វះអ្នកស្រឡាញ់យកធ្វើជាប្រពន្ធនោះទេ កុំទាក់ទងរបស់គេអី ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved