Breaking News
Loading...
Wednesday, December 11, 2013

យុវ​ជន​ ២នាក់ ស្រវឹង​ស្រា​ជោក​ជាំ​ជិះ​ម៉ូតូ​​​ជ្រុល ​ទៅ​បុក​របង​ផ្ទះ​លក់​ចាប់​ហួយ​របួស​ធ្ងន់


រាជធានីភ្នំពេញ ៖ យុវជន ២នាក់ ស្រវឹងស្រាជោកជាំជិះម៉ូតូឌ្រីមC125 ១គ្រឿង ធ្វើដំណើរយ៉ាងលឿន តាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ផ្លូវ១៨២ ជាចំណុចផ្លូវកោង កាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបងផ្ទះលក់ ចាប់ហួយមួយកន្លែងយីហោ ស្រីលីន បណ្តាលឲ្យដួលបោកខ្ទប់ នឹងរបងផ្ទះរបួសធ្ងន់ទាំង ២នាក់ តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ០៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ធ្នូ ២០១៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ក្រោយកើតហេតុ យុវជនរងគ្រោះទាំង ២នាក់ ត្រូវរថយន្តសាមុយដឹកយក ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចបាននាំយកទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដើម្បីរង់ចាំម្ចាស់មកទទួលយកទៅ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved