៤ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹងផុតឆ្នាំ​សកល​ឆ្នាំ​២០១៣ ឈាន​ចូល​ឆ្នាំ​ថ្មី ​២០១៤ ហើយ។​ ក្នុង​ឱកាស​នេះយើងខ្ញុំសូម​បង្ហាញ​​រូបថត ១៥ សន្លឹក​​ដែល​ផ្តិត​បាន​ស្ដី​ពី​​សកម្មភាព​កីឡាជាតិ​ប្លែកៗ ​នានា​ដែល​កើត​ឡើង​ក្នុង​អំឡុង​​ឆ្នាំ​ចាស់ មាន​ដូចជា​បាល់ទាត់(​បុរស-​នារី) បាល់ទះ ប្រណាំង​រទះ ប្រដាល់ ប្រណាំង​ម៉ូតូហោះ ជាដើម ជូន​ប្រិយមិត្ត​ទស្សនា​កម្សាន្ត​។

អាជ្ញា​កណ្ដាល​បះ​ជើង​​​ក្នុង​ពេល​ប្រកួតនៅ​សង្វៀន Khmer Fighter

កណ្ដាប់​ដៃ​ឆ្វេង​របស់​​ ពេជ្រ សីហា កណ្ដាល​មុខ​កីឡាករ​បរទេស

កីឡាករ​បរទេស​ប្រកួត​ឈ្នះ​នៅ​សង្វៀន Khmer Fighter ទាំង​ឈាម​ស្រោច​ពេញ​ខ្លួន

ប្រណាំង​រទះគោ​ប្រពៃណីខ្មែរ

ធុល សុធារិទ្ធ និយាយ​ថា បង កិត្យា កុំ​អោយ​កាត​​លឿង​ខ្ញុំអី ខ្ញុំ​សុំ​ចិត្ត

ឃួន ឡាបូរ៉ាវី យក​កូន​ទៅជួយ​ហ៊ោ​ពេល ស្វាយរៀង​លើក​ពាន​លីក

ប្រណាំង​ម៉ូតូ​​ហោះនៅ​ព្រែកលៀប

អ្នក​ប្រដាល់ វ៉ន វីវ៉ា ប៉ះ អ្នក​ចម្រៀង ព្រាប សុវត្តិ

បាល់ទាត់​នារី​ប្រចាំ​ឆ្នាំ​២០១៣

បាល់ទះ​លើ​ឆ្នេរខ្សាច​នៅ​បុណ្យសមុទ្រ​ឆ្នាំ​២០១៣

កែវ សុងង៉ន បត់ក ពេល​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល AFC President’s Cup 2013

កែវ រំចង់ ស៊ី​កណ្ដាប់​ដៃ នៅ Khmer Fighter

កាន់​ស្បែក​ជើង​រត់​ប្រណាំង​នៅ​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៣ កន្លង​ទៅ

ប្រណាំង​សេះ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្យ​នៅ​វត្ត​វិហាសួគ៌

សុខ សុវណ្ណ ការពារ​បាល់​​មុខ​ទី​ពេល​ប្រកួត​ជម្រុះ AFC President’s Cup 2013