បច្ចុប្បន្ននេះ​ Smartphone ត្រូវ​បាន​ប្រើប្រាស់​​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​តាមដាន​សុខភាព​របស់​អ្នក​ប្រើប្រាស់​ តួយ៉ាង​ដូច​ជា​ការ​តាមដាន​កម្រិត​កាឡូរី​ជាដើម។

នា​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​ Cornell បាន​បង្កើត​កម្មវិធី​ និង​​ឧបករណ៍​ពិសេស​មួយ​សម្រាប់​ Smartphone ដែល​អាច​​វាស់​កម្រិត​កូឡេស្តេរ៉ូល​​​បាន​។ ​​​​

លោក​អ្នក​អាច​វាស់​កម្រិត​កូឡេស្តេរ៉ូល​បាន​​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ទៀត​នោះ​ទេ​ ដែល​ធ្វើ​អោយ​លោក​អ្នក​ចំណេញ​ទាំង​ពេល​វេលា​ និង​ថវិកា​។

យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ខាងលើ​បាន​អោយ​ដឹង​ថា​ ឧបករណ៍​ពិសេស​នេះ​បាន​ភ្ជាប់​ជា​មួយ​បន្ទះ​សារធាតុ​សម្រាប់​ធ្វើតេស្ត ​និង​ត្រូវ​បំពាក់​ពី​លើ​ Smartphone (មើល​រូប)​ ហើយ​តម្រូវ​អោយ​អ្នក​ប្រើប្រាស់​បន្តក់​ឈាម​របស់​ខ្លួន​ពីរបី​ដំណក់​លើ​បន្ទះ​នេះ​។ បន្តិច​ក្រោយ​មក​ បន្ទះ​សារធាតុ​នេះ​នឹង​ប្រែ​ពណ៌​​ ទៅ​តាម​កម្រិត​កូឡេស្តេរ៉ូល​​ដែល​មាន​ក្នុង​ឈាម​ ហើយ​ពណ៌​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​​ក្នុង​ទូរសព្ទ​ smartphone តាម​រយៈ​កម្មវិធី​ដែល​បាន​ដំឡើង​រួច​នោះ​។ វា​គឺ​ជា​រឿង​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​​មួយ​​ដែល​ឧបករណ៍​ពិសេស​នេះ​បាន​ប្រើ​ប្រាស់​កាមេរ៉ា ​និង​Flash ដើម្បី​​ចាប់​យក​រូប​ភាព​ពណ៌​ពី​បន្ទះ​សារធាតុ​​នេះ​មក​បង្ហាញ​ក្នុង​ទូរសព្ទ​។

ចុះ​មិត្ត​អ្នកអាន​គិត​យ៉ាង​ណា​ចំពោះ​របក​គំហើញ​ថ្មី​នេះ?

អាន៖​ គំនិត​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ​របស់​កូន​ខ្មែរ ដែល​ពិភពលោក​នឹក​ស្មាន​មិន​ដល់