Breaking News
Loading...
Friday, December 27, 2013

ពីបុរសម្នាក់​ដែល​គួរ​ឲ្យស្អប់ គួរឲ្យ​ខ្លាច ក្លាយជា​ស្នេហា​ដែល​មិន​អាច​បំភ្លេច​(មានវីដេអូ)


ភាពឯកោ​​​គឺជា​ជំងឺដ៏ធ្ងន់​មិន​អាច​ព្យាបាល​របស់បុរស។ ជួនកាល​គេ​គ្រាន់តែចង់​បាន​អ្នកណា​ម្នាក់​ មក​នៅ​ក្បែ​ខ្លួន គ្រាន់ជជែក​គ្នា​លេង​តែប៉ុណ្ណោះ​ តែ​ពេលខ្លះ​ដោយ​ភាព​ខ្វះ​​ខាត និងកត្តាសង្គម​បានជំរុញ​ឲ្យ​គេ​ក្លាយ​ជាមនុស្សឯកោ និងមានគំនិត​ផ្តេសផ្តាស់។

ចេញពីពាពឯកោ ទៅរក​ការប្រព្រឹត្តិអំពើ​ដ៏អាក្រក់មួយ​របស់បុរសម្នាក់​ដែល កំពុងរស់នៅ​ក្នុងសង្គម​ដ៏ទាន់សម័យ។ នារី​វ័យ​ក្មេង​ម្នាក់ត្រូវបានចាប់​ពង្រត់​លាក់​បំពួន​ក្នុងផ្ទះ​មួយ​ ដែលធ្វើ​ឡើង​ដោយ​បុរស​អ្នក​មានបុខរបរ​បោសសំអាត និងតុបតែង​តាមផ្ទះ​ម្នាក់។ គឺភាពខ្វះខាត និងភាព​ឯកោ បានបង្ខំ​បុរសម្នាក់នេះ​ឲ្យ​ចាប់​ពង្រត់​នារី​ក្មេងម្នាក់​មកលាក់ទុក​ក្នុង​ផ្ទះរបស់​ខ្លួន​ដោយ​គ្មាន​អ្នកណាដឹង។ អ្វីដែល​បុរស​ម្នាក់នេះចង់បាន​គឺ គេគ្រាន់តែចង់បាន​អ្នកណា​ម្នាក់​នៅរងចាំ​គេ​នៅ​ផ្ទះរាល់ថ្ងៃ។

ប៉ុន្តែ​អំពើនេះ គឺផ្ទុយ​នឹងច្បាប់។ ចំនែក​នារី​វ័យក្មេង​ម្នាក់ ដែលត្រូវ​គាត់​ចាប់ពង្រត់នេះវិញ ពិតជាខ្លាច និងស្អប់បុរស​គំរក់ម្នាក់នេះ​ណាស់ តែ​យូរៗ​ទៅ​ទើប​នាង​ដឹងថា បុរស​ម្នាក់នេះ មិនគួរ​ឲ្យស្អប់ មិន​គួរ​ឲ្យ​ខ្លាច​នោះ​ទេ គឺគួរ​ឲ្យអាណិត​ទៅវិញ។ ចុងក្រោយ​ នាង​បានដឹងច្បាស់ពីបុរស​ម្នាក់នេះ ហើយនាង​បាន​យល់ព្រម​ផ្តល់​អារម្មណ៌​កក់ក្តៅ​មួយ​ឲ្យ​ទៅ​គេ ដើម្បីបំភ្លេច​ភាពឯកោ..។

ភាពយន្ត​នេះ បង្ហាញពីទង្វើ​ខុសឆ្គង​របស់បុរស​ម្នាក់ ដែល​ជាគំរូ​ដ៏អាក្រក់ក្នុងសង្គម បើ​ទោះជា​ចរិត​លក្ខណៈរបស់​តួរអង្គគឺជាមនុស្ស​ល្អ​គ៏ដោយ ក៏​គេ​មិន​គួរ​លើក​សរសើគាត់ដែរ។ បុរសល្អ តែងធ្វើ​អ្វីៗ​ដែលជារឿងល្អៗ សម្រាប់​ខ្លួនឯង សម្រាប់សង្គម និងសម្រាប់មនុស្ស​ដែលខ្លួន​ស្រលាញ់, សូមកុំ​បណ្តោយ​ភា​ព​ឯកោរបស់​អ្នក​គ្រប់​គ្រង់​វិញ្ញាណរបស់​អ្នក​ឲ្យសោះ...។

សូមទស្សនា​ភាពយន្ត​ទាំងអស់គ្នា...៖

7898lonely.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved