Breaking News
Loading...
Wednesday, December 11, 2013

យុវវ័យ​ខ្មែរ​ទៅ​ផឹក​កាហ្វេ​វៀតណាម​ ​ឬ​ទៅ​មើល​សុដន់​អ្នរត់តុ?


ដោយសារ​ប្រើ​យុត្តិសាស្ត្រ​សិច​ស៊ី ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​​គេ​ឃើញ​ថា ហាង​កាហ្វេ​វៀតណាម​មាន​យុវវ័យ​ចូល​មិន​ចេះ​ដាច់ បើ​ប្រៀបធៀប​នឹង​ហាង​កាហ្វេ​ខ្មែរ។ 

ជុំ​វិញ​រឿង​នេះ​មាន​សំនួរ​​សួរ​ថា ហេតុ​អ្វី​យុវវ័យ​ចូល​ចិត្ត​ទៅ​ញ៉ាំ​កាហ្វេ​នៅ​ហាង​​វៀតណាម​​ម្ល៉េះ? ​ តើ​យុវវ័យ​ទាំងនោះ​ទៅ​​ផឹក​កាហ្វេ ឬ​មើល​អ្វី​ផ្សេង? បើ​ចង់​ដឹង​​អាថ៌កំបាំង​នេះ សូម​តាមដាន​សម្ដី​យុវវ័យ​ដូច​ខាងក្រោម។ 

cafelu

រូបតំណាង

ពាក់ព័ន្ធ​នឹង​រឿង​ថា​យុវវ័យ​​ខ្មែរ​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ​វៀតណាម​យុវជន រុន សីនុត បាន​និយាយ​ថា មូល​ហេតុ​សំខាន់​គឺ សេវាកម្ម​ល្អ និង​​ស្រីស្អាត​សិចស៊ី។ 

អតីត​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​ផ្នែក​ទីផ្សារ​រូប​នេះ​បាន​បន្ត​ថា នារី​វៀតណាម​​​​រាក់ទាក់​ភ្ញៀវ​បាន​ល្អ​ ហើយ​​​​ស្លៀក​ខ្លី តែង​​ខ្លួនសិចស៊ី 

បើ​និយាយ​ពី​សេវាកម្ម​​រហ័ស​ទាន់​ចិត្ត។ ពេល​ទំនេរ​​លោក​តែង​ចូល​​ញ៉ាំ​កាហ្វេ​​ហាង​វៀតណាម​​​​ក្បែរ​ផ្ទះ​លោក​​ម្ដុំ​ផ្សារ​កណ្ដាល។ ស៊ីនុត​ថា ពេល​ល្ងាច​មាន​មនុស្ស​​ច្រើន​ណាស់ ​​ដល់​ថ្នាក់​រក​កន្លែង​អង្គុយ​គ្មាន។

 

“និយាយ​មិន​លាក់បាំង​អី​ទេ ខ្ញុំ​​ចូល​ចិត្ត​ញ៉ាំ​ព្រោះ​មាន​សេវាកម្ម​ល្អ ហើយ​មាន​នារី​ស្អាតៗ​សិចស៊ី អង្គុយ​​កំដរ​និយាយ​លេង ។ ញយ​ដង​​ដែរ ពេល​គេ​លើក​កាហ្វេ​មក ខ្ញុំ​តែង​​តែ​ដៀង​ភ្នែក​មើល​កអាវ​គេ ​”។ 

ស្រដៀង​នេះ​ដែរ​ សុផា អតីត​និស្សិត​ផ្នែក​ធនាគារ​ហិរញ្ញវត្ថុ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាន​លើក​ឡើង​ថា បើ​ធៀប​នឹង​កាហ្វេ​ខ្មែរ កាហ្វេ​វៀតណាម​​​មាន​រសជាតិ​ឆ្ងាញ់​ជាង និង​​ធូរ​ថ្លៃ។ ម្យ៉ាងទៀត​មាន​នារី Cute Cute ចាំ​បម្រើ។ ក្រៅ​ពី​ចំណុច​ទាំងនេះ សុផា ហាក់​មិន​បាន​ចាប់​អារម្មណ៍​លើ​អ្វី​ជាង​នេះ​ឡើយ។ 

ចំណែក​ប្អូន​ប្រុស ទៀង បញ្ញា និស្សិត​ជំនាញ​ឧស្សាហកម្ម និង​មេកានិច​​ឆ្នាំទី២​​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បញ្ចេញ​មតិ​ថា ​ឱ្យ​តែ​កន្លែង​នោះ​​ស្អាត ធូរ​ថ្លៃ និង​មាន​នារី​បម្រើ​ស្អាត​សិចស៊ី មិន​ខ្វះ​ទេ​ភ្ញៀវ​ចូល។ យ៉ាងណាមិញ កាហ្វេ​វៀតណាម​មាន​រសជាតិ​ឆ្ងាញ់ ហើយ​នារី​ក៏​ស្អាត។ ​​ 

និស្សិត​មក​ពី​​ខេត្ត​តាកែវរូប​នេះ​បាន​បន្ថែម​យ៉ាងដូច្នេះ​ថា “នៅ​ពេល​ល្ងាច​ខ្ញុំ​និង​​មិត្តភ័ក្ដិ តែង​នាំ​គ្នា​ទៅ​ញ៉ាំ​កាហ្វេ​វៀតណាម​មួយ​នៅ​​ម្ដុំ​បាក់​ទូក។ ទីនោះ​មាន​កន្លែង​ស្អាត កាហ្វេ​ឆ្ងាញ់ មាន​ទូរទស្សន៍​ពី​បី​គ្រឿងសម្រាប់​មើល​បាល់ទាត់​ ខ្សែភាពយន្ត​ និង​នារី​ស្លៀក​ខ្លី​បញ្ចេញ​សាច់​ទ្រូង​ស្ទើរ​គ្រប់ៗគ្នា។ ចំណុច​​មួយ​ទៀត​នោះ គឺ​នារីៗ​មក​និយាយ​​លេង ធ្វើ​ឱ្យ​កើត​មាន​អារម្មណ៍​ស្និទ្ធស្នាល មក​ម្ដង​ហើយ​ចង់​មក​ម្ដង​ទៀត”។ 

មិន​ខុស​ពី​គេ​ប៉ុន្មាន​ទេ​យុវជន ហេង រ៉ាវី បាន​ប្រាប់ថា លោក​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ​វៀតណាម ព្រោះ​ឆ្ងាញ់ និង​អ្វី​ដែល​ជា​នុយ​ទាក់ទាញ​អតិថិជន​នោះ​គឺ​ស្រី​សិចស៊ី លេច​លើ​លេច​ក្រោម។ ដូច​កំណាព្យ​​ចិន​ថា អ្នកក្លាហាន​មិន​អាច​ឆ្លង​ផុត​ពី​ដំណាក់​ស្រី​ស្អាត។ 

ថ្ងៃ​ណូអែល​ជ្រៀត​ចូល​ក្នុង​គំនិត​យុវវ័យខ្មែរ​​ដោយ​របៀប​ណា?

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ រ៉ាវី បាន​បន្ថែម​ថា “មាន​ម្ដង​នោះ​​​នារី​លើក​កាហ្វេ​ចំអន់​ខ្ញុំ​ដោយ​សារ​រឿង​មើល​ទ្រូង​​ហ្នឹង តែ​សំណាង​ល្អ​ខ្ញុំ ចេះ​លេង​សម្ដី​ទៅ​វិញ ​កុំ​អី​ខ្ញុំ​​ខ្មាស​គេ​​​ហើយ”។ 

បើ​តាម​ការ​ធ្វើ​បទសម្ភាសន៍​​លើ​ប្រធានបទ​នេះ ​យុវវ័យ​​ភាគច្រើន​បាន​លើក​ឡើង​ស្រដៀង​ៗ​គ្នា​ ដែល​ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​រឿង​សិចស៊ី​ឡើយ។ ចុះ​ចំណែក អ្នកវិញ​យល់​យ៉ាង​ណា​ដែរ? យល់​ស្រប ​ឬ​​មិន​យល់​ស្រប់? បើ​យល់​​ស្រប​ឬ​យ៉ាងណា​នោះ សូម​បញ្ចេញ​មតិ​ក្នុង​ប្រអប់ Comment ខាងក្រោម៕

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved