ដោយសារ​​កំណើន​គ្រោះ​ថ្នាក់​ចរាចរណ៍​កាន់តែ​កើន​ឡើង​​ជា​បន្តបន្ទាប់​គួរឲ្យ​កត់សម្គាល់​ទើប​ក្រុមហ៊ុន​មួយ​នៅ​អាមេរិក​បង្កើត​ស្រោម​ដៃ​ថ្មី​បំពាក់​ដោយ​បច្ចេកវិទ្យា​ជំនួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ល្អ​ប្រសើរ​ជាង​មុន។

សូមចុចអាន៖ បើ Galaxy S5 រូបរាង​បែប​នេះ​ ប្រិយមិត្ត​យល់​យ៉ាង​ម៉េច​?

ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Zackees ស្រោម​ដៃ​ផ្ដល់​សញ្ញា (Turn Signal Gloves) ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​​​ដ៏​ទំនើប​​មួយ​ ដោយ​​ប្រើ​​​ភ្លើង​​សញ្ញា​(LED )ពណ៌លឿង ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ដល់​អ្នក​ថ្មើរជើង អ្នក​ជិះកង់​ ឬ អ្នក​ជិះ​ម៉ូតូ​​​ទាំងឡាយ​​ប្រើប្រាស់​​នៅ​​លើ​ដង​ផ្លូវ​​ សម្រាប់​ពាក់​ធ្វើ​ជា​សញ្ញា​មុន​ពេល​បត់ឆ្វេង​បត់​ស្កាំ។

សុមចុចអាន៖ Nikon1 AW1 ល្បី​ខ្លាំង​មិន​ធម្មតា​ទាំង​ក្នុង​ទឹក​និង​លើ​គោក​​មាន​លក់​លើ​​ទីផ្សារ​កម្ពុជា

ស្រោមដៃ​ប្រភេទ​ថ្មី​នេះ ផលិត​ឡើង​​​ជា​ពីរ​​ម៉ូដែល ដែល​ម៉ូដែល​ទី១​លក់​ក្នុង​តម្លៃ​៥៩​ដុល្លារ​ក្នុង​មួយ​គូរ ដើរ​ដោយ​ថាមពល​ថ្ម​​ប្រើប្រាស់​បាន​ក្នុង​រយៈ​ពេល​ពី​៣​ទៅ​៦​ខែ។ ក៏ប៉ុន្តែ​ម៉ូដែល​នេះ មិន​អាច​សាក​ថ្ម​ឡើងវិញ​បាន​ឡើយ​។ រីឯ​ម៉ូដែល​ទី២​លក់​ក្នុង​តម្លៃ ៩៩​ដុល្លារ​​​ប្រើប្រាស់​ថាមពល​ថ្ម​​ដូចគ្នា​ តែ​អាច​សាក​ថ្ម​​​បាន​ និង​អាច​ប្រើប្រាស់​បាន​ចាប់​​ពី​៥​ទៅ​១១​ថ្ងៃ។​​

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ខាងលើ ស្រោម​ដៃ​នេះ​នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ក្នុង​​ខែ​ឧសភា​ឆ្នាំ​២០១៤​ខាងមុខ៕