Breaking News
Loading...
Thursday, December 12, 2013

ឈិត សុជាតា លេចឮថា មានប្រុសនៅអាមេរិក ចង់ល្បងស្នេហ៍


ភ្នំពេញ៖ ខណៈដែលកេរ្តិ៍ឈ្មោះ កំពុងតែទទួលបានការគាំទ្រ យ៉ាងច្រើនគួរសម តារាសម្តែង និងជាពិធីការិនីល្បីល្បាញ មួយរូបក្នុងព្រះរាជាណាចក្រកម្ពុជា នាង ឈិត សុជាតា ថ្មីៗនេះត្រូវបានគេទម្លាយ ព័ត៌មានឲ្យដឹងថា កំពុងមានបុរសម្នាក់ ដែលរស់នៅឯនាយសមុទ្រ តាមយកចិត្ត ផ្គាប់ថ្លើម ដើម្បីសុំសេចក្តីស្រលាញ់ ពីតារាស្រីរូបនេះ យកធ្វើជាគូអនាគត ។

បុរសមានវ័យកណ្តាល ដែលកំពុងតែតាមយកចិត្តតារា ឈិត សុជាតា ម្នាក់នេះត្រូវប្រភពខាង លើនិយាយឱ្យដឹងថា គេតាមចង់ បានការស្រលាញ់ពី កញ្ញា សុជាតា ដោយមានបំណងរៀបការ ជាមួយនាង ដោយស្របច្បាប់ ហើយកំពុងព្យាយាមលួងលោម សុំសេចក្តីស្រលាញ់ជាប្រចាំ។ ក៏ប៉ុន្តែនៅត្រង់ថា តើ ឈិតសុជាតា យល់ព្រមទទួលយកស្នេហានេះ ឬអត់ គេមិនទាន់ដឹងនៅឡើយទេ?

ប្រភព័ត៌ដដែលបាននិយាយទៀតថា បុរសរស់នៅឆ្លងទ្វីប ដែលកំពុងព្យាយាមតាម ទាក់ទងស្នេហ៍ ពីតារាសម្តែងសាច់ខ្ចី នាង ឈិត សុជាតា ខាងលើនេះ ជាអ្នកធ្វើការនៅក្រុមហ៊ុន ហើយមានវ័យប្រ ហែលជាជាង៤០ ឆ្នាំ។ ប្រភពបានបញ្ជាក់ថា បុរសនោះ ជាអាណិកជនខ្មែរ រស់នៅលើទឹកដី ប្រទេសអាមេរិក ។

គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីសុំការបកស្រាយពី កញ្ញា ឈិត សុជាតា បាននៅឡើយទេ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៣នេះ ដោយសារលេខទូរស័ព្ទរបស់នាង មិនអាចទំនាក់ទំនងបាន។ ដូច្នេះគេហទំព័រ LookingTODAY រង់ចាំការបកស្រាយពី ឈិត សុជាតា ជុំវិញរឿងនេះ ដើម្បីឲ្យមហាជន បានដឹងពីការពិត។

កញ្ញា ឈិត សុជាតា មានដើមកំណើត មកពីខេត្តតាកែវ ហើយបានផ្សងព្រេង មកកាន់ភ្នំពេញ កាលពីអំឡុងឆ្នាំ ២០០៣ ដោយចាប់យកមុខរបរជាអ្នកសិល្បៈ ហើយក៏បានក្លាយជាពិធីការិនី តារាសម្ដែង និងដើរបង្ហាញម៉ូដ រហូតមកទល់នឹងពេលសព្វថ្ងៃ។ ការចូលសិល្បៈ អស់ពេលជាច្រើនឆ្នាំ មកនេះ ឈិត សុជាតា ក៏ទទួលបានការគាំ ទ្រមិនចាញ់តារាល្បីៗជាច្រើនដួងទៀតឡើយ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved