Breaking News
Loading...
Monday, December 16, 2013

ប្រជានេសាទ ប្រទះឃើញ សពអណ្តែតទឹក មិនស្គាល់​ អត្តសញ្ញាណ


ស្ទឹងត្រែង៖ ប្រជានេសាទបានប្រទះឃើញ សាកសពអណ្តែតទឹក នៅត្រង់ចំណុចកោះព្រាល ឃុំអូរម្រះ ស្រុក សៀមបូក ខេត្តស្ទឹងត្រែង កាលពីម៉ោង៣រសៀល ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៣ ។

អ្នកភូមិនិយាយថា សាកសពនេះ មិនមែនអ្នករស់នៅភូមិទេ ព្រោះគ្មាននរណាបាត់សមាជិក ដោយគេសង្ស័យថា សពនេះត្រូវគេសម្លាប់ ហើយយកមកទម្លាក់ចូលក្នុងទឹកទន្លេ រួចក៏អណ្តែត មកទើលើគុម្ពព្រៃ ត្រង់ចំណុច ខាង លើ។ ខណៈ អ្នកនេសាទឃើញសពអណ្តែត ក៏មានការភ្ញាក់ផ្អើល រួចរាយការជូននគរបាល ហើយនៅថ្ងៃដដែល នោះ ម៉ោង៧យប់ នគរបាល ដឹកនាំដោយលោក យ៉ន ឌីន ស្នងការរង ទទួល ផែន ការិយាល័យកណ្តាល នគរបាលយុត្តិធម៌ ចុះមក ពិនិត្យតាមការរាយការណ៍របស់ប្រជាពលរដ្ឋ។

លោកវរសេនីយ៍ទោ អ៊ុក មឿន នាយការិយាល័យ នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បាន ឱ្យដឹងនៅ ព្រឹក ថ្ងៃទី១៥ ខែធ្នូ នេះថា សពមិនបានស្គាល់អត្តសញ្ញាណទេ មានភិនភាគជាមនុស្សប្រុស សំបុរសណ្តែកបាយ អាយុប្រហែល៣០ឆ្នាំ សក់វែង កំពស់១ម៉ែត្រ៦៨ ពាក់អាវយឺតសដៃវែង ខាងក្នុងអាវដៃខ្លី ពណ៌ក្រហមខាងក្រៅ មានអក្សរ MITH PHNOM PENCH ស្លៀកខោពណ៌ក្រហម ត្រឹមក្បាលជង្គង់ និងស្លៀកខោទ្រនាប់ពណ៌ ខៀវនៅ ខាងក្រៅ។

លោក អ៊ុក មឿន បន្តថា សពមានសភាពស្អុយរលួយ អាចស្លាប់រយៈពេល៤ទៅ៦ថ្ងៃកន្លង មកហើយ តាមការ ពិនិត្យជាករណីលង់ទឹកស្លាប់ តាមភិនភាគ និងសម្លៀកបំពាក់ជាប់និងខ្លួនសព គឺជា មនុស្សវិកលចរិក។

លោក យ៉ន ឌីន ស្នងការរង បានអំពាវ នាវ ដល់សាច់ញាតិណា ដែលបាត់ សមាជិកគ្រួសារ និងបានឃើញ ដូចភិនភាគខាងលើ សូមទៅពិនិត្យសាកសពដែលកប់ទុកជាបណ្តោះ អាសន្ននៅចំណុចកើតហេតុខាងលើ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved