Breaking News
Loading...
Tuesday, December 17, 2013

​អ្នក​ដែល​លឺ​ការបាញ់​ទឹកកាម​បញ្ច្រាស់​ត្រឡប់​ទៅ​ផ្លោក​នោម​ទេ​?


ការបាញ់​ទឹកកាម​បញ្ច្រាស់​ត្រឡប់​ទៅ​ផ្លោក​នោម​(Retrograde Ejaculation)​សំដៅ​ទៅលើ​ការបាញ់​ទឹកកាម​ចូលទៅ​ក្នុង​ប្លោកនោម​ជំនួស​អោយ​ការបាញ់​ចេញមក​ខាង ក្រៅ​តាមរយៈ​លិង្គ​ក្នុងអំឡុងពេល​បាញ់​ទឹកកាម ។​ការបាញ់​ទឹកកាម​បញ្ច្រាស់​នេះ​អាច​ត្រូវបាន បង្កឡើង​ដោយសារ​ការវះកាត់​ក្រពេញប្រូ​ស្តាត ឬ​ការវះកាត់​បង្ហួរនោម​ពីមុន ជំងឺ​ទឹកនោម​ផ្អែម  ថ្នាំ​មួយចំនួន​រួម​ទាំង​ថ្នាំ​ដែល​ប្រើ​ដើម្បី​ព្យាបាល​ជំងឺលើសឈាម និង​ថ្នាំ​ផ្លូវ​អារម្មណ៍​មួយចំនួន​។​


​វត្តមាន​នៃ​ទឹកកាម​នៅក្នុង​ប្លោកនោម​គឺ​មិន​មាន​ការបង្ក​គ្រោះថ្នាក់​ឡើយ​។ វា​លាយ​ជាមួយនឹង ទឹកនោម និង​ចេញពី​រាងកាយ​ជាមួយនឹង​ការ​នោម​តាម​ធម្មតា​។ បុរស​ដែល​មាន​ជំងឺ​ទឹកនោម ផ្អែម និង​អ្នក​ដែល​មាន​ការវះកាត់​ទាកទង​នឹង​ប្រព័ន្ធ​ទឹក​ម៉ូត​គឺមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត ជំងឺ​នេះ​។ រោគសញ្ញា​រួម​មាន​ការ​មាន​ទឹកកាម​តិចតួច ឬ​ទឹកកាម​មិន​បាន​បាញ់​ចេញ​នៅ​ក្នុង ពេល​រួមភេទ (​ក្នុងអំឡុងពេល​ដែល​ត្រូវ​បាញ់​ទឹកកាម​) ឬ​ការ​ដែល​គ្មាន​កូន ទឹកនោម​ឡើង​ស្រ អាប់​បន្ទាប់​ពី​រួមភេទ​រួច​ជា​ដើម​។​


​ប្រសិនបើ​ការបញ្ចេញ​ទឹកកាម​បញ្ច្រាស់​នេះ​ត្រូវ​បាន​បង្កឡើង​ដោយ ថ្នាំ  ការឈប់​ប្រើ​ថ្នាំ​អាច ដោះស្រាយ​ស្ថានភាព​នេះ​បាន​។ បើ​វា​បណ្តាល​មកពី​ជំងឺ​ទឹកនោម​ផ្អែម ឬ​ការវះកាត់​ការប្រើ ប្រាស់​ថ្នាំ​ពពួក​epinephrine (​ដូចជា pseudoephedrine ឬ imipramine) អាច​នឹង​មាន​ប្រសិទ្ធភាព​ផងដែរ​៕

 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved