Breaking News
Loading...
Tuesday, December 17, 2013

ការ​ដុះ​សាច់​លយ​ចេញ​នៅ​ក្នុង​ពោះវៀន​ធំ​


​ការ​ដុះ​សាច់​លយ​ចេញ​នៅ​ក្នុង​ពោះវៀន​ធំ (Colon Polyps)​មូលហេតុ​របស់​វា​ភាគច្រើន​មិន​ត្រូវបាន​គេ​សដឹង​នោះ​ទេ​ប៉ុន្តែ​ពួក​វា​កើត​មាន​ជា​ញឹកញាប់​នៅលើ​មនុស្សពេញវ័យ​។​


​ការ​ដុះ​សាច់​ដែល​លយ​ចេញ​នៅក្នុង​ពោះវៀនធំ​ភាគច្រើន​មិនមែន​ជា​មហារីក​ឡើយ​។ ប៉ុន្តែ ការលូតលាស់​មួយចំនួន​អាច​ក្លាយទៅជា​ជំងឺមហារីក​ពោះវៀន​បាន ។ ប្រសិនបើ​ការ​ដុះ​សាច់​គឺជា ប្រភេទ​ដែល​អាច​ក្លាយទៅជា​ជំងឺមហារីក​បាន ជា​ធម្មតា​វា​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ទើប កើតឡើង​ទៅបាន ។​
​អ្នក​អាច​មាន​ការ​ដុះ​សាច់​លយ​នៅក្នុង​ពោះវៀនធំ​ដោយ​មិន​មាន​រោគសញ្ញា​អ្វី​ឡើយ​។ ជាធម្មតា ពួក​វា​ត្រូវ​បាន​រកឃើញ​ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​តេស្ត​ត្រួយ​ពិនិត្យ​សុខភាព​ដើម្បី​ស្វែងរក​ជំងឺមហារីក​ពោះវៀនធំ​។


​ប្រសិនបើ​ការ​ដុះ​សា​ច់នេះ​មាន​ទំហំ​ធំ ពួកវា​អាច​បណ្តាលឱ្យ​មាន​រោគសញ្ញា​បាន​។​អ្នក​ប្រហែល ជា​មាន​ការ​ហូរ​ឈាម​ពី​ចុង​ពោះវៀន ឬ​មាន​បញ្ហា​ក្នុងការ​បន្ទោ​របង់​។ បញ្ហា​ទាំងនោះ​រួមបញ្ចូល ទាំង​ការ​រាគ ទល់​លាមក ទៅ​បន្ទប់​ទឹកជា​ញឹកញាប់ ឬ​តិច​ជាង​ធម្មតា ឬ​ការផ្លាស់ប្តូរ​ពណ៌​លាមក​របស់​អ្នក​។​
​អ្នក​ទំនងជា​អាច​មាន​ការ​ដុះ​សាច់​ប្រសិនបើ

  • ​អ្នកមាន​អាយុ​លើសពី​៥០​ឆ្នាំ​
  • ​ដុះ​សាច់ ឬ​ជំងឺ​មហារីក​ពោះវៀនធំ​ដែល​ធ្លាប់​កើតមាន​ក្នុង​គ្រួសារ​របស់​អ្នក​
  • ​អ្នក​មាន​ហ្សែ​ន​ជាក់លាក់​មួយ​ដែល​បណ្តាល​ឱ្យ​អ្នក​មាន​ការវិវឌ្ឍ​រក​ការ​ដុះ​សាច់​
  • ​មនុស្ស​ដែល​មាន​ហ្សែ​ន នេះ​គឺ​ទំនង​ជា​កើត​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត ដែល​ការ​ដុះ​សាច់ អាច​ប្ដូរ​ទៅ​ជា​ជំងឺ​មហារីក​ពោះវៀន​ធំ

​គ្រូពេទ្យ​ជាធម្មតា​វះកាត់​យក​សាច់​ដែល​ដុះ​នោះ​ចេញ​ដោយសារតែ​ពួក​វា​មួយ​ចំនួន​អាច​ក្លាយទៅជា​ជំងឺមហារីក​ពោះវៀនធំ​។ ការ​ដុះ​សាច់​ភាគច្រើន​ត្រូវបាន​កាត់​យក​ចេញ​ក្នុងកំឡុងពេល ឆ្លុះ​ពោះវៀន​(colonoscopy)​។ អ្នក​ប្រហែលជា​ត្រូវការ​ការវះកាត់​ប្រសិនបើ​សាច់​ដែល​ដុះ​នោះ ធំ​ពេក​។​នៅពេល​ដែល​អ្នក​មានកា​រ​ដុះ​សាច់​អ្នក​អាច​មាន​ឱកាស​ខ្ពស់​នៃ​ការវិវឌ្ឍ​ការ​ដុះ​សាច់​នេះ​ជា​ថ្មី​។ ប្រសិនបើ​សាច់​ដែល​ដុះ​នោះ​ត្រូវបាន​យកចេញ​វា​ជា​ការសំខាន់​ណាស់​ដើម្បី​នឹង​ធ្វើ​តេស្ត​តាមដាន​ដើម្បី​រក​មើល​ការ​ដុះ​ជាថ្មី​។​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​អំពី​របៀប​ជា​ញឹកញាប់​ដែល​អ្នកត្រូវការ​ធ្វើតេស្ត​នេះ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved