Breaking News
Loading...
Tuesday, December 17, 2013

បញ្ហា​ដែល​ទ្វារមាស​កន្ត្រាក់​ជាប់​ក្នុងពេល​រួមភេទ​


​នៅពេល​ដែល​ស្ត្រី​មាន​បញ្ហា​ដែល​ទ្វារមាស​មានការ​កន្ត្រាក់​ជាប់ (vaginismus)​សាច់ដុំ​ជញ្ជាំង​នៃ​ទ្វារមាស​បាន​កន្ត្រាក់​ជាប់​ដោយ​ឆ្លើយតប​ទៅ​នឹង​ការ​សូក​បញ្ចូល​អ្វីមួយ​ចូលទៅ ឧទាហរណ៍​ដូចជា​សំលី​អនាម័យ​ចូល​ទ្វារមាស​(tampon) ឬ​លិង្គ​ជាដើម​។ សាច់ដុំ​ដែល​កន្ត្រាក់​ជាប់​នេះ​អាច​ជា​ការ​ដែល​មិន​សុខ​ស្រួល ឬ​វា​អាច​បណ្តាលឱ្យមាន អា​រម្មរ​ណ៏​ឈឺចាប់​។ Vaginismus អាច​រំខាន​ដល់​សកម្មភាព​ធម្មតា​ដូច​ជា​ការ​រួមភេទ ឬ ការពិនិត្យ​អាង​ត្រគៀក​នៅក្នុង​ការិយាល័យ​របស់​លោក​វេជ្ជបណ្ឌិត​។​


រោគសញ្ញា​នៃ​Vaginismus​រួមមាន​
ការ​រួមភេទ​មានការ​ឈឺចាប់​ជា​ញឹកញាប់​ជា​សញ្ញា​ដំបូង​នៃ​ស្ត្រី​ដែល​មាន​vaginismus ។ ការឈឺចាប់​នេះ​បាន​កើតឡើង​តែ​ជាមួយ​ការ​សូក​ចូល​តែប៉ុណ្ណោះ​។ វា​ជា​ធម្មតា ប៉ុន្តែ​មិន​តែងតែ​បាន​បាត់​ទៅ​វិញ​ឡើយ​បន្ទាប់ពី​ការដកចេញ​វិញ​ឡើយ ។​


​ស្ត្រី​បាន​ហៅថា​ជា​ការឈឺចាប់​ដែល​ធ្វើអោយ​មាន​អារម្មណ៍​តូចចង្អៀត​សម្រាប់​លិង្គ របស់​បុរស ។ ការឈឺចាប់​ក៏​ត្រូវបាន​ពិពណ៌នា​ថា​ដូច​ជា​ការ​រហែក​ទា​រមាស ឬ​មាន​អារម្មណ៍ ដូចជា​លិង្គ​បុរស​ត្រូវ​បាន​ប៉ះទង្គេច​ជាមួយ​ជញ្ជាំង​នៃ​ទ្វារមាស​។

ស្ត្រី​ជា​ច្រើន​ដែលមាន vaginismus​ក៏បាន ជួបប្រទះ​ការឈឺចាប់​ផងដែរ​នៅពេល​ដែល​បញ្ចូល សម្លី​អនាម័យ​(tampons) ឬ​ក្នុង​អំឡុងពេល​នៃ​ការពិនិត្យ​របស់​វេជ្ជបណ្ឌិត​ផងដែរ​

បញ្ហា​វេជ្ជសាស្ត្រ​ផ្សេងទៀត​ដូចជា​ការឆ្លង​មេរោគ​ក៏​អាច បណ្តាល​ឱ្យ​ឈឺចាប់​ក្នុងពេល​រួមភេទ ផងដែរ ។ ដូច្នេះ​វា​ជា​ការសំខាន់​ក្នុងការ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​កំណត់​រក​មូលហេតុ​នៃ​ការ ឈឺចាប់​ក្នុងអំឡុងពេល​រួមភេទ​។​

មូលហេតុ​នៃ vaginismus មិន​ត្រូវ​បាន​ដឹង​ច្បាស់​ឡើយ​។ ជំងឺ​នេះ​ត្រូវបាន​ចាត់ទុកជា​ការ ខូច​មុខងារ​ផ្លូវភេទ​របស់​ស្ត្រី​។ ជា​ធម្មតា​វា​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ថប់​អា​រម្ម​រណ៏ និង​ការភ័យខ្លាច​អំពី​ការ​រួមភេទ​។ ប៉ុន្តែ​វា​ជា​ភាពមិនច្បាស់លាស់​ឡើយ​ថា​តើ​ការ​ថប់​អា​រម្ម​រណ៏ គឺជា​មូលហេតុ​មួយ ឬក៏​ជា​ផលវិបាក​នៃ​ស្ថានភាព​នេះ​។​
Vaginismus​ពេលខ្លះ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ប្រវត្តិ​នៃ​ការរំលោភបំពាន​ផ្លូវភេទ​។​

ជាធម្មតា​ជំងឺ​នេះ​ចាប់ផ្តើម​បន្ទាប់​ពី ការ​រួមភេទ​លើកដំបូង​។ វា​ក៏​អាច​វិវឌ្ឍ​បន្ទាប់​ពី​រយៈពេ​ល នៃ​ភាព​តានតឹង​ផងដែរ ។​ជញ្ជាំង​ទ្វារមាស​អាច រឹត​តឹង​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ដែល​ការរួម ភេទ​ដែល​មាន​ការឈឺចាប់​ដោយ​ប្រការ​ណាមួយ​នោះ ។​

ការព្យាបាល​នៃ vaginismus គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​កាត់បន្ថយ​។ លំ​ហាត់ប្រាណ​ទាំងនេះ​ជួយ​ស្ត្រី​រៀន​ដើម្បី​ត្រួតពិនិត្យ និង​សម្រាក​សាច់ដុំ​អាង​ត្រគៀក​ដែល​នៅ​ជុំវិញ ទ្វា​រមាស​។​លំ​ហាត់ប្រាណ នេះ​អាច​ត្រូវបាន​ធ្វើ​នៅ​ឯ​ផ្ទះ​។ នៅពេល​ដែល​អនុវត្ត​ទៀងទាត់​ពួកវា​ជា​ធម្មតា​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៅ​មួយ​ខែ​។​

ស្ត្រី​ដែល​មាន vaginismus​ក៏​អាច​ទទួលបាន​ប្រយោជន៍​ពី​ការព្យាបាល​ដើម្បី​បន្ធូរបន្ថយ ការភ័យខ្លាច និង​ការ​ថប់​អារម្មណ៍​អំពី​ការ​រួមភេទ ឬ​មុខងារ​ផ្លូវភេទ​៕​
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved