កម្រិតនៃភាពស៊ាំនឹងអរម៉ូនអាំងស៊ុយលីន និងការប៉ះពាល់នឹងកម្រិតជាតិស្ករនៅក្នុងឈាមគឺកើតមានជាធម្មតាចំពោះស្ត្រីមានផ្ទៃពោះ។ ទោះជាយ៉ាងណាក៏ដោយ, ចំពោះស្ត្រីមួយចំនួន, នេះគឺអាចបង្កើតនូវជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ វាមានកត្តាហានិភ័យជាច្រើនដែលអាចបង្កើនហានិភ័យនៃការមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះនេះ។ កត្តាហានិភ័យទាំងនោះរួមមានៈ
- ធាត់ ឬលើសទម្ងន់
- មានប្រវត្តិមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះពីមុន
- មានកូនដែលមានទម្ងន់ធំជាង៤គីឡូក្រាម
- មានឪពុក ឬម្តាយ ឬបងប្អូនបង្កើតមានជំងឺទឹកនោមផ្អែមប្រភេទទី២
- មានជំងឺគីសនៅក្រពេញអូវែ៕
0 comments:
Post a Comment