ទីបំផុត ហ្វេសប៊ុក បើកឲ្យមានប្រើ ប៊ូតុងមេដៃចុះក្រោម Dislike ហើយ តែជា Sticker!
មានមនុស្សជាច្រើន បានទន្ទឹងរង់ចាំយូរមកហើយ ចង់ឲ្យក្រុមហ៊ុនហ្វេសប៊ុក បង្កើតនូវ ប៊ុតុងចុច ដែលមានរូប មេដៃចុះក្រោម ឬ Dislike តែនៅថ្ងៃនេះ ប្រិយមិត្ត អាចប្រើប្រាស់ រូបភាព Dislike នេះបានហើយ តែគ្រាន់តែអាចប្រើបាន នៅក្នុង Chat តែប៉ុណ្ណោះ។
ទោះបីជា Facebook មិនទាន់ធ្វើការ បង្ហាញជូននូវប៊ុតុង Dislike ដែលអាចប្រើលើ Status ក៏ពិតមែន តែនៅតែមានអ្នកសង្ឃឹមថា នឹងមាននៅពេលខាងមុខនេះ។ ចំពោះរូបភាព មេដៃ ថ្មីនេះ មានលក្ខណៈជា Sticker ហើយប្រិយមិត្តអាចទាញយកមកប្រើបាន ដោយមិនគិតថ្លៃ ពី Sticker Store របស់ Facebook Chat ឬ Messenger។ ក្នុងនោះផងដែរ ក្រៅពី មេដៃ Dislike ក៏នៅមាន Sticker មេដៃ ប្លែកៗ ជាច្រើនទៀត ដែលគួរឲ្យចាប់អារម្មណ៍ មិនធ្លាប់មានពីមុនមក ផងដែរ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
0 comments:
Post a Comment