Breaking News
Loading...
Monday, November 11, 2013

អ្នកទោសខេត្តរតនគិរី ៦នាក់ ហែកគុករត់គេចខ្លួន ទាំងព្រឹក (UPDATE)


រតនគិរី៖ ក្រុមអ្នកទោសក្នុងពន្ធនាគារខេត្តរតនគិរី ៦នាក់ បាននាំគ្នាហែកគុករត់គេចខ្លួនទាំងព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៣នេះ តែទណ្ឌិតម្នាក់ ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនមកវិញភ្លាមៗ។

លោក រស់ សារ៉ាំ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អ្នកទោស ៥នាក់ បាននាំគ្នាហែកគុករត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួនមកវិញ។

តាមប្រភព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមអ្នកទោសទាំង ៦នាក់ ដែលរត់គេចខ្លួននោះ មានអ្នកទោសម្នាក់ត្រូវបានចាប់ខ្លួនមកវិញ បន្ទាប់ពីពួកគេស្វែងរកកន្លែង ដើម្បីគេចខ្លួនចេញពីការតាមចាប់របស់អាជ្ញាធរ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកទោសចំនួន ៦នាក់ បានប្រើរណាអារចំរឹងដែក ហើយលួចរត់គេចខ្លួនតាំងពីម៉ោង៣ទៀបភ្លឺ។ ប្រភពបន្តថា ទណ្ឌិត ដែលបានរត់គេចខ្លួនទាំង ៦នាក់នោះ មានម្នាក់ជាជនដៃដល់ បាញ់សម្លាប់មនុស្សយ៉ាងសាហាវ មានឈ្មោះ សុខ ណា ហៅ ខ្នា និង ៥នាក់ទៀត ជាប់ចោទពីបទរំលោភ និងចោរកម្ម។ ប៉ុន្តែក្រុមសមត្ថកិច្ចបានតាមប្រកិតពីក្រោយ ក៏ចាប់ខ្លួន បានអ្នកទោសម្នាក់ ជាប់ចោទពីបទរំលោភត្រឡប់មកវិញ។

ប្រភពបន្តថា ពិរុទ្ធជនទាំង ៦នាក់នោះមានទី១. ឈ្មោះ នៅ សុខណា ហៅ ខ្នា ប្រព្រឹត្តអំពើមនុស្សឃាត, ទី២. ឈ្មោះ ធ្វើន ទន់ ប្រព្រឹត្តអំពើចោរកម្ម, ទី៣. ឈ្មោះ វ៉ាន់ វិចិត្រ ប្រព្រឹត្តអំពើគ្រឿងញៀន, ទី៤. ឈ្មោះ ធុំ ឃូ ហៅ ដាំ ផន ប្រ ព្រឹត្តអំពើចោរកម្ម, ទី៥. ឈ្មោះ ថៃ រិទ្ធ ប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាស់ ជនម្នាក់នេះត្រូវបានចាប់ខ្លួនត្រឡប់មកវិញ។ និងទី៦. ឈ្មោះ គឹម បូរ៉ាន់ ប្រព្រឹត្តអំពើគ្រឿងញៀន ដែលបានរត់គេចខ្លួនកាលពីសប្ដាហ៍មុន។ ក្រោយកើតហេតុ សមត្ថកិច្ចតុលាការ បានចុះស៊ើបអង្កេតនិងសួរនាំជន ដែលបានចាប់មក វិញនោះផងដែរ៕













0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved