Breaking News
Loading...
Monday, November 11, 2013

រថយន្តនគរបាល ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ស្ទុះបុកចូលហាង លក់គុយទាវ ខ្ទេចខ្ទីទ្រព្យសម្បត្តិ ជាច្រើន


រតនគិរី៖ នារីម្នាក់ ដែលគេសង្ស័យជានារីកំណាន់ចិត្ត លោក ឈុន ផល្លី មន្រ្តីនគរបាលច្រកទ្វារអន្តរជាតិអូរយ៉ា ដាវ បានច្រឡំជាន់ហ្គា និងដាក់លេខទៅមុខស្ទុះបុកចូលក្នុងហាង លក់គុយទាវមួយកន្លែង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនៅក្នុងហាងអស់ជាច្រើន តែមិនបង្ករបួសស្នាម ដល់មនុស្សណាម្នាក់នោះទេ កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា រថយន្តបុករះចូលក្នុងហាងគុយទាវនេះ ម៉ាក់ឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាក លេខ ភ្នំពេញ 2B-5765។ រថយន្តនេះ ជារបស់ ឈុន ផល្លី អាយុ ៤២ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ បើកបរដោយនារីម្នាក់ សង្ស័យជាស្រីស្នេហ៍។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុនារីម្នាក់ ដែលគេសង្ស័យជានារីកំណាន់ចិត្ត របស់លោក ឈុន ផល្លី បានបើករថយន្តឡង់គ្រីស័រ ចូលស្រស់ស្រូបអាហារនៅក្នុងហាងគុយទាវខាងលើ ក្រោយពេលស្រស់ ស្រូបហើយបម្រុងបើករថយន្តចេញទៅវិញ។ ស្រាប់តែច្រឡំជាន់ហ្គារថយន្ត និងដាក់លេខទៅបុកស្ទុះបុកចូល ក្នុងហាងបំផ្លាញអស់សម្ភារៈជាច្រើន តែសំណាងល្អមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យធ្វើរបាយការណ៍ និងបានបញ្ជូនរថយន្ត ព្រមទាំងនារីបើកបរទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved