Breaking News
Loading...
Monday, November 11, 2013

ក្មេងប្រុស​​អាយុជាង១ខួប ​ត្រូវជនវិកលចរិត​កាប់ចិញ្ច្រំា​ និងចាប់បោកនឹង​សសរផ្ទះ​ស្លាប់យ៉ាងវេទនា​បំផុត


ខេត្តបន្ទាយមានជ័យ៖ កំលាំងនគបាលស្រុកព្រះនេត្រព្រះ បានចាប់ខ្លួនជនវិកលចរិត ដែលបានសំលាប់កុមារអាយុ ១ខួបដោយកាប់ជញ្រ្ជាំ ហើយចាប់ជើងបោកទៅនឹងសសរផ្ទះ រួចហើយកាប់ទៅលើស្រ្តីចំណាស់ ជាអ្នកមើលថែកុមាររងគ្រោះ បណ្តាលរបួសធ្ងន់ ។ ហេតុការណ៏នេះបណ្តាលឲ្យមានការភ្ញាក់ ផ្អើលនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១០វិច្ឆិកា ២០១៣ នៅភូមិគោកលន់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។       

លោករវះសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ បានប្រាប់ថា ជនសង្ស័យជាឃាតករឈ្មោះ មឹង សេង ភេទប្រុសអាយុ ២៨ឆ្នាំរ ស់នៅភូមិគោកលន់ ឃុំជប់វ៉ារីស្រុកព្រះនេត្រព្រះ ។  

កុមាររងគ្រោះឈ្មោះ ណាង យុទ្ធ អាយុជាង១ឆ្នាំ ។ ចំណែកស្រ្តីវ័យចំណាស់ ដែលរបួសក្បាលធ្ងន់ ឈ្មោះស្រឹម សាន អាយុ៤៥ឆ្នាំ ត្រូវជាម្តាយធំជនដៃដល់ដែលរស់នៅជិតគ្នា ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹងដែរថា ក្មេងប្រុសដែលត្រូវឃាតករវិកលចរិតសំលាប់គឺត្រូវ បានឱពុកម្តាយទុកអោយអ៊ុំស្រី្តរងគ្រោះ មើលហើយពួកគេទៅធ្វើការនៅស្រុកថៃ៕

 

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved