នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ មហា​ព្យុះ​សង្ឃរា Haiyan ​ដ៏​សាហាវ​បំផុត​មិន​ធ្លាប់​មាន​ដែល​បោកបក់​មក​ដល់​ហ្វីលីពីន​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នោះ បាន​ថមថយ​កម្លាំង​ក្លាយ​ជា​ព្យុះ​ធម្មតា​វិញ​ហើយ តែ​បាន​បន្សល់​សោកនាដកម្ម​ដល់​ប្រជា​ពលរដ្ឋ​ហ្វីលីពីន។

យោង​តាម​សេចក្ដី​រាយការណ៍​ខាង​អាជ្ញាធរ​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា មនុស្ស​រាប់​លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​លំនៅឋាន​នៅ​ទូទាំង​ខេត្ត​ចំនួន ២០ ដែល​ប្រឈម​នឹង​បញ្ហា​ស្បៀង​អាហារ គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​ជំងឺ​ឆ្លង​ផ្សេងៗ។ សាលារៀន ការិយាល័យ​ការងារ ជើងហោះ​ហើរ​ក្នុង​ស្រុក និង​នាវា​ធ្វើដំណើរ ត្រូវ​ផ្អាក​ឬ​បិទ​ចោល​ទាំង​អស់។​

ព្យុះ Haiyan ដែល​មាន​ល្បឿន​ដល់​ទៅ​៣២០​គីឡូម៉ែត្រ​នេះ រហូត​មក​ដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស ៣ នាក់ និង​៧ នាក់​ទៀត​របួស ខណៈ​ដែល​មន្ត្រី​ទទួល​ខុស​ត្រូវ​ព្រួយ​បារម្ភ​ថា​ចំនួន​អ្នក​ស្លាប់​និង​របួស នឹង​កើន​ឡើង​ទៀត ៕

សូម​មើល​វីដេអូ​ខាង​ក្រោម៖

ប្រែ​សម្រួល៖ សុផាត
ប្រភព និងរូបភាព៖ CNN, BBC, Reuters, AFP, NY