យប់​មិញ​នេះ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី បវរកញ្ញា​តំណាង​ប្រទេស​វេណេហ្ស៊ុយអេឡា​បាន​ដណ្ដើម​ជយលាភី​ជា​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០១៣ ដោយ​បាន​យក​ឈ្នះ​លើ​បវរ​កញ្ញា​ ៨៥ រូប​ផ្សេង​ទៀត​មក​ពី​ ៨៥ ប្រទេស​ជុំវិញ​ពិភពលោក។

Gabriela Isler វ័យ​២៥​ឆ្នាំ បាន​គ្រោង​មកុដ​ពេជ្រ Diamond Nexus បន្ត​ពី​នាង Olivia Culpo បវរកញ្ញា​ចក្កវាឡ​មក​ពី​សហរដ្ឋអាមេរិក។

បវរកញ្ញា​វេណេហ្ស៊ុយអេឡា (ឆ្វេង) អបអរ​ដោយ​បវរកញ្ញា​អេស្ប៉ាញ​ដែល​ជាប់​លេខ​២

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ឆ្នាំ​នេះ គឺ​បវរកញ្ញា​តំណាង​ប្រទេស​ហ្វីលីពីន​ជាប់​ចំណាត់ថ្នាក់​លេខ​៤ បន្ទាប់​ពីបវរកញ្ញា​តំណាង​ប្រទេស​អេស្ប៉ាញ Patricia Yurena Rodrigues ជាប់​លេខ​២ និង​​ប្រទេស​អេក្វាឌ័រ Constanza Baez ជាប់​លេខ​៣ និង​ឈរ​លើ​ប្រទេស​ប្រេស៊ីល​ដែល​ជាប់​លេខ​៥។

បវរកញ្ញា​ហ្វីលីពីន​ដែល​ជាប់​លេខ​៤

បវរកញ្ញា​អេស្ប៉ាញ​ដែល​ជាប់​លេខ​២

បវរកញ្ញា​តំណាង​អេក្វាឌ័រ​ដែល​ជាប់​លេខ​៣​ (រូបភាពពេល​នាង​ទទួល​ជយលាភី​ក្នុង​ប្រទេស)

បវរកញ្ញា​ប្រេស៊ីល​ដែល​ជាប់​លេខ​៥

វគ្គ​ជម្រុះ​១០​រូប​ចុងក្រោយ មាន៖ អេស្ប៉ាញ, ហ្វីលីពីន, ចក្រភព​អង់គ្លេស, ឥណ្ឌា, ប្រេស៊ីល, អាមេរិក, អ៊ុយក្រែន, អេក្វាឌ័រ, វេណេហ្ស៊ុយអេឡា និង​សាធារណរដ្ឋ​ដូមីនីកា ។

វគ្គជម្រុះ​១៦​រូប​ចុង​ក្រោយ​មាន៖ កូស្ដារីកា, អ៊ុយក្រែន, ចិន, អេក្វាឌ័រ, ចក្រភព​អង់គ្លេស, ឥណ្ឌូណេស៊ី, វេណេហ្ស៊ុយអេឡា, សាធារណរដ្ឋ​ដូមីនីកា, ព័រទោ រីកូ, អេស្ប៉ាញ, អាមេរិក, នីការ៉ាហ្គា, ស្វីស, ឥណ្ឌា, ប្រេស៊ីល និង​ហ្វីលីពីន

បញ្ជាក់​ថា ប្រទេស​អាស៊ាន​៧​ប្រទេស លើកលែង​កម្ពុជា ឡាវ និង​ប្រ៊ុយ​ណេ ក៏​បាន​បញ្ជូន​បវរ​កញ្ញា​តំណាង​ប្រទេស​ឲ្យ​ទៅ​ចូល​រួម​ប្រកួត​​ ក្នុង​នោះ​គឺ​ភូមា​​ក៏​បាន​បញ្ជូន​បវរ​កញ្ញា​ខ្លួន​ដំបូង​បង្អស់ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​ដែរ។ ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​បវរកញ្ញា​ចក្កវាឡ​២០១៣​នេះ គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី​៦២ ហើយ ៕

ចុច​អាន៖ ប្រទេស​អាស៊ាន​ណា​ខ្លះ​បញ្ជូន​បវរកញ្ញា​ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាល​ខ្លះ?​

បវរកញ្ញា​ចក្កវាឡ​មកពីវេណេហ្ស៊ុយអេឡា

ប្រែ​សម្រួល៖ សុផាត
ប្រភព៖ Mirror.co.uk