អាកាសយានិក​ប៉ូឡូញ​​២​រូប ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ ជា​វីរបុរស​អ្នក​បើក​យន្តហោះ​​ (Pilot) លើក​ដំបូង​​​​​ បន្ទាប់​ពី​ពួកគេ​​បាន​​ជោគជ័យ​​ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នក​ដំណើរ​​ ២៣០​នាក់​ឲ្យ​រួចផុត​ពី​សេចក្ដី​ស្លាប់​ក្នុង​ហេតុការ​​​ចុះចត​យន្តហោះ​ដោយ​គ្មាន​កង់​​​រត់​ទាំង​មិន​គួរឲ្យ​ជឿ​​កាល​ពី​​ពីរ​ឆ្នាំ​មុន។

សូមចុចអាន៖យន្តហោះ​វៀតណាម​​​​​ម៉ាក​​ដូច​​យន្ត​ហោះ​ធ្លាក់​នៅ​ឡាវ​ បាត់​កង់​មុខ​ម្ខាង​​ពេល​ចុះចត​

​​​កាល​នោះ​ លោក​ Tadeusz Wrona ជា​Captain និង សហសេវិក​លោក Jerzy Szwartz ​ត្រូវ​បាន​ប្រធានាធិបតី​ប៉ូឡូញ​លោក​Bronislaw Komorowsk រួម​ទាំង​អ្នក​ដំណើរ​ទាំងអស់​ដាក់​រហស្សនាម​ថា ជា​វីរបុរស​អ្នក​បើក​យន្តហោះ ​របស់​ជាតិ​បន្ទាប់​ពី​​អ្នក​បើក​យន្តហោះ​ទាំង​ពីរ​នាក់​ខាងលើ ​អាច​បញ្ជា​យន្តហោះ​​​ដែល​​កង់​របស់​​​វា​បញ្ជា​មិន​ចេញ​ ឲ្យ​ចុះចត​ដោយ​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​ទីក្រុង ​Warsaw ។​

សូមចុចអាន៖អ្នក​បើក​យន្តហោះ​​ខ្មែរ​ម្នាក់​​ស្លាប់ ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​​ឡាវ

​គ្មាន​អ្នក​ដំណើរ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​រង​របួស​នោះ​ឡើយ​ក្នុង​ហេតុការណ៍​នេះ ​បន្ទាប់ពី​យន្តហោះ​Boeing 767 នេះ បាន​ចុះចត​ដោយ​បង្ខំ​នៅ​អាកាសយានដ្ឋាន​ខាងលើ​​។ ក៏ប៉ុន្តែ​ផ្នែក​ខាងក្រោម​យន្តហោះ​បាន​ខូចខាត​​ខ្លះៗ បន្ទាប់​​ពី​វា​​កកិត​នឹង​ផ្លូវ​រត់​បង្ក​ជា​ភ្លើង​ឆេះ។

​ឧបទ្ទវហេតុ​​ដែល​​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១​នោះ ​គឺ​​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រឿង​ដ៏​កម្រ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​ ដែល​អ្នក​បើក​យន្តហោះ​អាច​ចុះចត​បាន​ដោយ​សុវត្ថិភាព​៕

សូមុចចអាន៖ ធ្លាក់​យន្តហោះ​នៅ​ឡាវ​ មនុស្ស​មួយ​យន្ត​ហោះ​ស្លាប់​គ្មាន​សល់​

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ Narin
ប្រភព និង រូបភាព៖ dailymail