Breaking News
Loading...
Monday, November 11, 2013

រថយន្ត Bugatti Veyron ស៊េរី ថ្មីបានចេញជារូបរាងហើយ


កាលពីពេលថ្មីៗនេះ រថយន្ត Bugatti Veyron បានធ្វើការបង្ហាញ ខ្លួនជាសាធារណៈ នៅក្នុងទីក្រុង Dubai ប្រទេសអារ៉ាប់។ រថយន្ត Bugatti Veyron 16.4  គឺជារថយន្ត ស្ព័រ ដែលមានកំលាំង និងល្បឿនលឿន ជាងគេ នៅលើពិភព⁣ ជាមួយនឹងតំលៃ ជាង ២លានដុល្លារ សហរដ្ឋអាមេរិក ធ្វើអោយ រថយន្តមួយនេះ មានភាពល្បីល្បាញ កក្រើក ពេញពិភពលោក។ Bugatti Veyron 16.4 ស៊េរីថ្មីមួយនេះ⁣ត្រូវបាន រចនាឡើង មានភាពទាក់ទាញ បំផុត សំរាប់មហាសេដ្ឋី ប្រេងកាត អារ៉ាប់ ដែលមានបំណង ចង់ទិញរថយន្ត មួយនេះយកទៅប្រើប្រាស់ ក៍ដូចជាបង្ហាញ⁣ពី ឥទ្ធិពលទឹកប្រាក់ របស់ខ្លួន។ ចំពោះផ្នែកខាងក្នុង រថយន្តត្រូវបានកែប្រែ លក្ខណៈទ្រង់ទ្រាយថ្មី ដែលគេបានដឹងថា ជា 3rd edition របស់ Bugatti ហើយរថយន្ត ដ៍ពិសេសមួយនេះ មានទំងន់ដល់ទៅ ជាង២តោន ឯណោះ។ Bugatti Veyron ពណ៌ទឹកប៊ិចចាស់មួយនេះ មានតំលៃដល់ទៅ⁣២.៧៨លានដុល្លារ សហរដ្ឋអាមេរិក ដែលតំលៃនេះ ជាតំលៃដែលមិនទាន់បូកជាមួយពន្ធនាំចូលនៅឡើយទេ៕

1383836302-1 1383836302-2 1383836302-3 1383836302-4 1383836302-5 1383836303-7 1383836303-8 1383836303-9

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved