ក្រុម​ U23 កម្ពុជា​បាន​ប្រកួត​​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ U23 សិង្ហបុរី ក្នុង​លទ្ធផល ១ – ០ នៅ​ល្ងាច​ថ្ងៃ​ទី ២២ វិច្ឆិកា ក្នុង​ជំនួប​មិត្តភាព​​អន្តរជាតិ​កម្ដៅ​សាច់​ដុំ ត្រៀម​ស៊ីហ្គេម ២០១៣ ហើយ ​កម្ពុជា​​បន្ត​ជួប​​​​ឈុត​ធំ​របស់​​ សិង្ហបុរី​ ​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ខាង​មុខ។

U23 កម្ពុជា ក្រោយ ការ ប្រកួត

១ គ្រាប់​របស់​កម្ពុជា​គឺ​រក​បាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា នៅ​នាទី ៧៣ ក្រោយ​​ការ​​បញ្ជូន​បាល់​​យ៉ាង​​ល្អ​ពី​កីឡាករ សុខ ផេង។

ចប់​ការ​ប្រកួត​ភ្លាម លោក មាស ចាន់ណា ជំនួយ​ការ​គ្រូ​បង្វឹក​​ក្រុម​កម្ពុជា​បាន​ប្រាប់យើងខ្ញុំមក​ពី​សិង្ហបុរី ​ថា ក្រុម​លោក​ថ្ងៃ​នេះ​សហការ​គ្នា​បាន​ល្អ ថែម​ទាំង​​មាន​​ឱកាស​ច្រើន​នៅ​ផ្នែក​ប្រយុទ្ធ ប៉ុន្ដែ​ធ្វើ​បាន​សម្រេច​តែ​មួយ​គ្រាប់។

យោង​តាម​គេហទំព័រ FIFA ឈុត​ធំ​សឹង្ហបុរី និង​បើក​ទ្វា​រ​ពហុ​កីឡដ្ឋាន Jalan Besar Stadium របស់​ខ្លួន​ទទួល​ភ្ញៀវ​​កម្ពុជា​នៅ​វេលា​ម៉ោង ៦ : ៣០ នាទី​ល្ងាច ក្នុង​ជំនួប​ជា​​លក្ខណៈ​អន្តរជាតិ​លើក​ទី២ មុន​ដំណើរ​ឆ្ពោះ​ទៅ​កាន់​​​ព្រឹត្តិការណ៍​ ស៊ីហ្គេម​នៅ ​មីយ៉ាន់ម៉ា។

តើ លទ្ធផល​ទៅ​ជា​យ៉ាង​ណា​នា​ថ្ងៃ​ទី​ ២៤ វិច្ឆិកា?

អត្ថបទ៖ ម៉ឺន រស្មី