Breaking News
Loading...
Saturday, November 23, 2013

ស៊ី​ហ្ស៊ីនហើយ​​​ចង់​ដោះ​ដៃ ខាង​ស្រី​ជិះ​ឡាន​ដេញ​បុក​(វីដេអូ)


ស្ត្រី​នូវែលហ្សេឡង់វ័យ៤៤ឆ្នាំ​ម្នាក់​បាន​កើត​អារម្មណ៍​ក្ដៅក្រហាយ​មិន​សប្បាយ​ចិត្ត រួច​បាន​បើក​ឡាន​ដេញ​បុក​មិត្ត​ប្រុស​ខ្លួន​ក្រោយ​​ដឹង​ថា ​បុរស​រូប​នេះ​ចង់​ដោះ​ដៃ​មាន​ថ្មី។​

 

ran over

 

ករណី​នេះ​បាន​កើត​ឡើង​នៅ​​ក្បែរ​ហាង​មួយ​ក្នុង​តំបន់ Hamilton Waikato។ តាម​រយៈ​វីដេអូ​បង្ហាញ​ថា បុរស​ជា​មិត្ត​ប្រុស​ត្រូវ​ឡាន​បុក​ជាប់​ទើ​លើ​ឡាន និង​បាន​ធ្លាក់​ពី​លើ​ឡាន​វិញ។ បន្ទាប់​មក​ទៀត​ស្ត្រី​សង្សារ ក៏​បាន​ថយ​ឡាន​ និង​​​បើក​បុក​​ជា​ច្រើន​ដង ប៉ុន្តែ​​​ត្រូវ​ប្រជាជន​នៅ​ទី​​នោះ​ជួយ​អន្តរាគមន៍។ 

ក្មេង​ប្រុស​អាយុ១៥ឆ្នាំ Kanj Patel បាន​ឮគូ​សង្សារ​ទាំងពីរ​នេះ​ឈ្លោះ​គ្នា​ក្រៅ​ហាង ដោយ​ជន​រងគ្រោះ​និយាយ​ថា​ចង់​បែក​គ្នា​ជាមួយ​ស្ត្រី​ជា​សង្សារ។ ក្រោយមក​ស្រាប់​តែ​មាន​គ្រោះថ្នាក់​នេះ កើត​ឡើង​តែ​ម្ដង។ “ខ្ញុំ​ស្មាន​តែ​ជា​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ បន្តិច​មក​ទើប​ដឹង​ថា​មិន​មែន។ ខ្ញុំ​រន្ធត់​និង​ញ័រ​ខ្លួន​​មែនទែន ប៉ុន្តែ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជួយ​គាត់”។

សាក្សី​ផ្សេង​ទៀត​បាន​បន្ថែម​ថា ស្រ្តី​វ័យ៤៤ឆ្នាំ​ បន្ទាប់​មក​ក៏​បើក​ឡាន​ចូល​ទន្លេ Waikato។ រួច​គាត់​បាន​ហែល​ចេញ​ពី​ក្នុង​ឡាន។ យ៉ាងណាមិញ​ប៉ូលិស​​ក៏​បាន​ទៅ​ដល់​​កនន្លែង​កើតហេតុ និង​ស្រង់​នាង​ចេញ​ពី​ទឹក។ ទីបញ្ជប់​តួ​ប្រុស​នៅ​មន្ទីរពេទ្យ ខណៈ​តួ​ស្រី​នៅ​មិន​ទាន់​ដឹង​ថា តុលាការ​នឹង​ធ្វើ​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ៕ ​

 

ដោយ nob70
ប្រភព៖ sky

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved