Breaking News
Loading...
Friday, November 22, 2013

​ការលាង​ឈាម​( Dialysis )​គឺជា​ដំណើរការ​មេកានិច​មួយ​ដែល​វា​ធ្វើការ​ដូច​ដែល​តម្រងនោម មាន​សុខភាព​ល្អ​មួយ​បាន​ធ្វើ ។ ការលាង​ឈាម​( Hemodialysis )​គឺជា​ការប្រើ​ភ្នាស​ច្រោះ​( dialyzer ) ដើម្បី​ចម្រោះ​កាក​សំណល់ សារធាតុ​រាវ​ពី​ក្នុង​ឈាម​ដើម្បី​ស្ដារ​តុល្យភាព​សមរម្យ​មួយ នៃ​សារធាតុ​គីមី​នៅក្នុង​ឈាម និង​បំបាត់​ការ​លើស​សារធាតុ​រាវ​( ហើម )​ពី​រាងកាយ​។​មុនពេល ធ្វើការ​ព្យាបាល​ដោយ​ការលាង​ឈាម (hemodialysis) អាច​ចាប់ផ្តើម​ទៅ​បាន​វេជ្ជបណ្ឌិត​នឹង បង្កើត​ជា​កន្លែង​ដែល​ធ្វើអោយ​ឈាម​អាច​ហូរ​ទាំង​នៅក្នុង និង​ក្រៅ​នៃ​រាងកាយ​បាន​ជាមុនសិន​។ នេះ​ជា​ធម្មតា​ត្រូវបានធ្វើ​ដោយ​ការ​ត​សរសៃឈាម​ក្រហម និង​សរសៃ​ខ្មៅ​នៅ​នឹង​កដៃ​ឬ​ដោយ ប្រើ​បំពង់​តូច​មួយ​ដើម្បី​ត​ភ្ជាប់​សរសៃឈាម​ទាំងពីរ​នេះ​។​


​ការលាង​ឈាម​( Hemodialysis ) ជាធម្មតា​ត្រូវបានធ្វើ​នៅក្នុង​មន្ទីរពេទ្យ ឬ​មជ្ឈមណ្ឌល​លាង ឈាម​មួយ​។ វា​ជា​ធម្មតា​ត្រូវបាន​ធ្វើ​រយៈពេល​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​៣​ទៅ​៥ ម៉ោង​ក្នុង ម្តងៗ​។ នៅក្នុង​ករណី​មួយ​ចំនួន​( hemodialysis )​ក៏​អាច​ធ្វើ​នៅផ្ទះ​របស់​អ្នកជំងឺ​បាន​ផង​ដែរ​។ ការលាង​ឈាម​នៅផ្ទះ​អាចធ្វើ​បាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដែរ​។ ប្រភេទ​មួយ​ចំនួន​ទៀត​នៃ ការលាង​ឈាម​នៅ​ផ្ទះ​ត្រូវ​បាន​គេ​ធ្វើ​ក្នុង​អំឡុង​ពេល​យប់ ។​


​ការលាង​ឈាម​គឺ​ជា​ញឹកញាប់​ត្រូវបាន​ចាប់ផ្តើម​ឡើង​បន្ទាប់ពី​មាន​រោគសញ្ញា ឬ​ផលវិបាក​នៃ ជំងឺ​ខ្សោយតម្រងនោម ។ រោគសញ្ញា ឬ​ផលវិបាក​ដែល​អាច​រួមមាន​:

  • ​សញ្ញា​ដែល​បញ្ជាក់ថា​អាស៊ីត​អ៊ុយ​រិច​កើនឡើង​ក្នុង​ឈាម​ដែល​មាន​រោគសញ្ញា​ដូចជា ចង្អោ​រ ក្អួត បាត់បង់​ចំណង់​អាហារ និង​អស់កម្លាំង​
  • ​កម្រិត​ប៉ូ​តា​ស្យូម​កើនឡើង​ខ្ពស់​នៅក្នុងឈាម ( hyperkalemia )
  • ​រោគសញ្ញា​នៃ​អសមត្ថភាព​របស់​តម្រង​នោម​ដើម្បី​បញ្ចេញ​ចោល​នូវ​សារធាតុ​រាវ​ដែល​លើស​ប្រចាំថ្ងៃ​ដូចជា ការ​ហើម​ជាដើម​
  • ​ឈាម​ស្ថិតក្នុង​មជ្ឈដ្ឋាន​អាស៊ីត ( acidosis )
  • ​ការ​រលាក​ស្រោម​នៅ​បេះដូង ( pericarditis )

​ការលាង​ឈាម​ត្រូវបាន​ប្រើប្រាស់​នៅពេល​ដែល​ខ្សោយតម្រងនោម​ស្រួចស្រាវ ។​ការលាង ឈាម​តែងតែ​ត្រូវបាន​គេ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​បន្ថែមទៀត នៅ​លើ​មនុស្ស​ដែល​មាន​ការ ខូច​តម្រង់​នោម​ស្រួចស្រាវ​ព្រោះ​ពេល​ខ្លះ​វា​អាច​បង្ក​ឱ្យ​មាន​ការធ្លាក់​ចុះ​នៃ​សម្ពាធ​ឈាម​ទាប ពេក ចង្វាក់បេះដូង​មិន​ទៀងទាត់ ( arrhythmias ) និង​បញ្ហា​ផ្សេង​ទៀត​ដែល​អាច​ធ្វើឱ្យ​ការ ខូច​តម្រងនោម​នោះ​កាន់តែ​អាក្រក់​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved