Breaking News
Loading...
Friday, November 22, 2013

ពេល​ណា​អាច​ត្រឡប់​ទៅ​រក​ធម្មតា​វិញ​បន្ទាប់ពី​ការប្តូរ​សរីរាង្គ​?


​បន្ទាប់​ពី​ការប្តូ​សរីរាង្គ​មួយ​វា​គឺជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ដែល​មាន​ការព្រួយបារម្ភ​អំពី​ការ​ខូច សរីរាង្គ​ថ្មី​របស់​ពួកគេ​នោះ​។ សកម្មភាព​រាងកាយ​ហាក់ដូចជា​មាន​គ្រោះថ្នាក់​។​ការធ្វើសកម្មភាព ដែល​អ្នក​ចូលចិត្ត​អាច​នឹង​ធ្វើអោយមាន​បញ្ហា ដូចជា​វា​អាច​អោយ​មាន​កន្ទួល​រមាស់​បន្ទាប់​ពី​អ្នក ជិះ​កង់​។​បន្ទាប់​ពី​ទទួលបាន​ការប្តូរ​សរី​រាង្គ​រឿង​ចុងក្រោយ​ដែល​អ្នក​ចង់​ធ្វើ​គឺ​បំបាត់​រឿង​អស់ទាំង​នេះ​។ ប្រតិកម្ម​ដែល​គួរអោយ​បារម្ភ​ទាំងនេះ​គឺជា​រឿង​ធម្មតា ប៉ុន្តែ​អ្នក​មាន​ភាព​ខ្សោយ​តែ​បន្តិច បន្តួច​ប៉ុណ្ណោះ​ជាជាង​អ្វី​ដែល​អ្នក​បាន​គិត នេះ​បើ​តាម​លោក​វេជ្ជ​បណ្តិត Richard Perez នាយក​នៃ​មជ្ឈមណ្ឌល​ប្តូរ​សរីរាង្គ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ​ញ៉ា​។ សកម្មភាព​រាងកាយ​ជា​ទូទៅ​គឺ​មាន​សុវត្ថិភាព​សម្រាប់​នរណា​ម្នាក់​ដែល​បាន​ទទួលយក​ការប្តូរ​សរីរាង្គ​មួយ​។ ជា​ញឹកញាប់ វា​ជា គន្លឹះ​មួយ​ដើម្បី​អោយ​ពួកគេ​មាន​សុខភាព​ល្អ​ជាង​មុន​។​


​ការធ្វើ​លំ​ហាត់ប្រាណ​អាច​ជួយ​មនុស្ស​ដែល​មាន​ការប្តូរ​សរីរាង្គ​ស្ទើតែ​គ្រប់យ៉ាង​ទាំងអស់​។ វា​ជួយ​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក អាច​ជួយ​បេះដូង​របស់​អ្នក ហើយ​ជួយ​សម្រក​ទម្ងន់​របស់ អ្នក​។ វា​ក៏​បាន​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​ក្នុង​ការ​សម្រាក​ផងដែរ​។ អ្នក​មាន​អារម្មណ៍ ប្រសើរ​ជាង​មុន​នៅពេល​ដែល​អ្នក​មាន​ការ​ហាត់ប្រាណ​បាន​ទៀងទាត់​។​


​ជា​ការពិត​ណាស់​អ្នក​នឹងមិន​ត្រឡប់​រក​សភាព​ធម្មតា​វិញ​ក្នុង​រយ​:​ពេល​ខ្លី​ពេក​នោះ​ទេ​បន្ទាប់​ពី​ការប្តូរ​សរីរាង្គ​របស់​អ្នក​។​ប៉ុន្តែ​លោក​Perez​បាន​និយាយថា​ការ​ជាសះស្បើយ​ពី​ការវះកាត់​ប្តូរ​សរីរាង្គ ជា​ធម្មតា​មិន​ចំណាយ​ពេល​យូរ​ជាង​ការ​ជាសះស្បើយ​ពី​ការវះកាត់​ផ្សេងទៀត​ប៉ុន្មាន​នោះ​ទេ​។ ការ​សះស្បើយ​អាច​នឹង​ត្រូវ​យឺត​បន្តិច ដោយសា​តែ​ថ្នាំ​ដែល​អ្នក​ប្រើ​ដើម្បី​ការពារ​ការបដិសេធ សរីរាង្គ​ថ្មី​តែប៉ុណោះ​។​លោក​វេជ្ជបណ្ឌិត​Perez បាន​និយាយ​ទៀត​ថា​បន្ទាប់ពី​បាន​ស្នាក់ នៅក្នុង​មន្ទីរពេទ្យ​ប្រហែល​មួយ​សប្តាហ៍ ឬ​យូរ​ជាង​នេះ​សម្រាប់​អ្នក​ប្តូ​បេះដូង និង​សួត​មនុស្ស ភាគ​ច្រើន​អាច​ត្រឡប់ទៅផ្ទះ​វិញ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved