Breaking News
Loading...
Friday, November 22, 2013

តើ​ជំងឺហឺត​អាច​ព្យាបាល​ជាសះស្បើយ​ដែរឬទេ​?


​ជាមួយនឹង​ការ​រក​ឃើញ​ថ្មីៗ​ទាំង​នៅលើ ថ្នាំពេទ្យ និង​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ចំនួន​នោះ​អ្នក​អាច នឹង​សង្ស័យថា​តើ​វិធី​ធម្មជាតិ​ទាំងនោះ​អាច​ព្យាបាល​ជំងឺហឺត​បាន​ឬទេ​។ ជា​អកុសល​គ្មាន​ថ្នាំ សម្រាប់​ព្យាបាល​ជំងឺហឺត​អោយ​ជាសះស្បើយ​តែម្តង​បាន​នោះ​ទេ ។ ការព្យាបាល​តាម​បែប​ធម្មជាតិ​មួយ​ចំនួន​គឺ​គ្រាន់​អាចជួយ​ដើម្បី​គ្រប់គ្រង​រោគសញ្ញា​នៃ​ជំងឺហឺត​បាន​តែ​ប៉ុណ្ណោះ​។ ឧទាហរណ៏ ការឆ្លើយតប​ទៅនឹង​ភាព​តានតឹង​អារម្មណ៍​អវិជ្ជមាន អាច​បង្ក​ឱ្យ​មាន​ការវាយប្រហា​រ​មួយ​នៃ​ជំងឺហឺត ។​ការសំរាកលំហែ​តាម​បែប​ធម្មជាតិ​ដូច​ជា​ដក ដង្ហើម​ជ្រៅ​ការសំរាកលំហែ​សាច់ដុំ អាច​ជួយ​បំបាត់​ភាព​តានតឹង​បាន​។​


​ការរកឃើញ​ផ្សេង​ទៀត​បង្ហាញ​ថា​របប​អាហារ​ដើរតួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​ការកាត់បន្ថយ រោគសញ្ញា​នៃ​ជំងឺ​ហឺត​។ ឧទាហរណ៏វា​ត្រូវបាន​គេ​គិត​ថា អាស៊ីដ​ខ្លាញ់ omega ៣ ដែល​អាច​រក ឃើញ​នៅក្នុង​ខ្លាញ់​ត្រី ដូចជា​ត្រី salmon  mackerel ឬ cod ដែល​ធ្វើអោយ​រាងកាយ ដើម្បី​ធ្វើការ​ផលិត​បន្ថែម​ទៀត​នូវ​អ្វី​ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​បាន​៕

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved