Breaking News
Loading...
Friday, November 22, 2013

រោគសញ្ញា នៃ អ័រម៉ូន​តេស​តូ​ស្ទេ​រ៉ូន​ទាប មាន​អ្វីខ្លះ​?


​វា​ជា​ការសំខាន់​ក្នុងការ បែងចែក រវាង ការធ្លាក់​ចុះ​ធម្មតា​នៃ កម្រិត អ័រម៉ូន​តេស​តូ​ស្ទេ​រ៉ូន និង ការ​ដែល​ក្រពេញ​ហ្គូ​នា​ដ អសមត្ថភាព ឬ សមត្ថភាព​ធ្លាក់ចុះ ។​
​រោគសញ្ញា នៃ កម្រិត​អ័រម៉ូន​តេស​តូ​ស្ទេ​រ៉ូន​ទាប រួមមានៈ​

  • ​ការប្រែប្រួល​ដំ​ដេក ៖ ការ​គេង​មិន​លក់ មាន​វិបត្តិ​ក្នុងកា​រគេង​
  • ការផ្លាស់ប្តូរ​រាងកាយ ៖ រាងកាយ​សំបូរ​ជាតិ​ខ្លាញ់ កាត់បន្ថយ​ការរីកលូតលាស់​នៃ​សាច់ដុំ
  • ​ការផ្លាស់ប្តូរ ផ្លូវភេទ ៖ កាត់បន្ថយ​ចំណង​ផ្លូវភេទ មុខងារ​ផ្លូវភេទ​មាន​ភាពមិនប្រក្រតី ឬ មាន​ភាព​អារ​
  • ​ការផ្លាស់ប្តូរ​ក្នុង​ចិត្ត ៖ មាន​ការថយចុះ​ការចាប់អារម្មណ៍ មានការ​ថប់​អារម្មណ៍​
  • ​ធ្វើឱ្យ​កាន់តែ​អាក្រក់ នៃ​ការបាត់​ដង្ហើម​ម្តងម្កាល​នៅពេល​យប់​
  • ​កាន់តែ​អាក្រក់ នៃ ជំងឺខ្យោយបេះដូង​

​បើទោះបីជា ការព្យាបាល​ដោយ អ័រម៉ូន តេស​តូ​ស្ទេ​រ៉ូន អាចជួយ ជាមួយ ការ​អន់ថយ​នៃ​ក្រពេញ​ហ្គូ​នា​ដ ថា​តើ​វា​បាន​ជួយ​ក្នុង​ការ ត្រលប់​មកវិញ​ជា​ធម្មតា​នូវ​អ័រម៉ូន ឬ ទាក់ទង​ទៅ​និង ការធ្វើ​ឱ្យ​ការវិវត្ត​នៃ​វ័យ​ទៅរក​វ័យ​ចំណាស់​យឺត​ជាង​មុន វា​នៅតែ​មាន​ភាពមិនច្បាស់លាស់​។ អ្នកស្រាវជ្រាវ និង អ្នក​ផ្សព្វផ្សាយ​ជាច្រើន​នៅ​តែ ព្យាយាម​បង្រួម​មតិ​ថា ការព្យាបាល​ដោយ​អ័រម៉ូន​តេស​តូ​ស្ទេ​រ៉ូន គឺ ជា​ការការពារ​ភាព​ចាស់​របស់​បុរស​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved