Breaking News
Loading...
Friday, November 22, 2013

ពេល​មាន​ផ្ទៃពោះ​គួរតែ​ថែរក្សា​សុខភាព​មាត់​ធ្មេញ និង​អនាម័យ​ដូចម្តេចខ្លះ​?


​ការ​មាន​ផ្ទៃពោះ​គឺជា​ពេលវេលា​មួយ​ក្នុង​ជីវិត​ដែល​អ្នក​បារម្ភ​ខ្លាំង​បំផុត​អំពី​សុខភាព​របស់​អ្នក​។ អ្នក​ប្រហែលជា​ចង់​អោយ​ច្បាស់​ថា កូន​របស់​អ្នក​កើត​មក​នឹង​មាន​សុខភាព​ល្អ​ហើយ​។ សុខភាព​មាត់​ធ្មេញ​ទេ ប្រោះ​វា​ពិត​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ចំពោះ​សុខភាព​ទូទៅ​របស់​មនុស្ស​ណាស់​។ បើសិន​ជា​អ្នកថែរក្សា​អនាម័យ​មាត់​ធ្មេញ​បាន​ល្អ​ក្នុងពេល​មាន​ផ្ទៃពោះ វា​ពិតជា​ជួយ​បង្ការ​បញ្ហា​មាត់​ធ្មេញ​បាន ប៉ុន្តែ​វា​ក៏​មាន​ផល​ល្អ​ចំពោះ​ការលូតលាស់​របស់​កូន​ផង​ដែរ​។

​របប​អាហារ និង​ការថែទាំង​ធ្មេញ​ពេល​មាន​ផ្ទៃពោះ​
​អ្វី​ដែល​អ្នក​ញ៉ាំ​ក្នុងពេល​មាន​ផ្ទៃពោះ​សុទ្ធតែ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​ធ្មេញ​របស់​កូន​លូតលាស់​ទាំង​អស់​។ ការលូតលាស់​ធ្មេញ​របស់​កូន​គឺ​នៅ​ចន្លោះ​អាយុ​គ​ត៌ ៣ ទៅ​៦​ខែ​។ ចូរ​ញ៉ាំ​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាលស្យូម​, ប្រូតេអ៊ីន​, វីតាមីន A, C និង D ព្រមទាំង​ផូស្វ័រ​។ មនុស្ស​មួយចំនួន​បែរ​ជា​យល់ច្រឡំ​ថា កាលស្យូម​សម្រាប់​ធ្មេញ​របស់​កូន​ត្រូវបាន​យកចេញ​ពី​ធ្មេញ​របស់​ម្តាយ​។ ប៉ុន្តែ​វា​ត្រូវបាន​ផ្តល់​តាម​របប​អាហារ​របស់​អ្នក​តែមួយគត់​។ បើសិនជា​កង្វះ​ជាតិ​កាលស្យូម​ក្នុង​អាហារ រាងកាយ​នឹង​ផ្តល់​ជាតិ​កាលស្យូម​នេះ​ចេញពី​កន្លែង​ស្តុក​ក្នុង​ឆ្អឹង​របស់​ម្តាយ​វិញ​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាលស្យូម​អោយបាន​គ្រប់គ្រាន់​ដូចជា អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​ថ្នាំ​បំប៉ន​ដែល​មាន​ការណែនាំ​ពី​គ្រូពេទ្យ​។

​សុខភាព​មាត់​ធ្មេញ និង​អនាម័យ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

  • ​ចូរ​ប្រាប់​ពេទ្យធ្មេញ​អំពី​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​។ ចូរ​ចៀសវាង​ការធ្វើ​ធ្មេញ​ទាំងអស់​ក្នុង​អំឡុងពេល ១២​សប្តាហ៍​ដំបូង និង ៦ ទៅ ៨​សប្តាហ៍​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​។ ក្នុង​ត្រីមាស​ទី​ពីរ​គឺជា​ពេលវេលា​ដ៏​មាន​សុវត្ថិភាព​យ៉ាង​ពេញលេញ​តែម្តង​សម្រាប់​ការថែរក្សា​មាត់​ធ្មេញ​។ ការធ្វើ​ធ្មេញ​គួរតែ​ធ្វើ​ក្រោយ​ពី​សម្រាលកូន​រួច​។
  • ​ពេទ្យធ្មេញ​គួរតែ​ដឹង​រាល់​ថ្នាំ​ទាំង​អស់​ដែល​អ្នក​ចាប់ផ្តើម​ប្រើ​ក្រោយពី​មាន​ការណែនាំ​ពី​គ្រូពេទ្យ ឬ​អ្នកឯកទេស​រួច​។ ការព្យាបាល​របស់​ពេទ្យធ្មេញ​ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​អាស្រ័យ​ទៅ​ព័ត៌មាន​ដែល​អ្នក​បាន​ប្រាប់​។
  • ​ពេទ្យធ្មេញ​នឹង​ប្រាប់​អំពី​ថ្នាំ​ដែល​អ្នក​ត្រូវ​ចៀសវាង​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន​។
  • ​មិន​ត្រូវ​ផ្អាក​ការពិនិត្យ​សុខភាព​ធ្មេញ​ក្នុងពេល​មាន​ផ្ទៃពោះ​ឡើយ​។ ការពិនិត្យ​អញ្ចាញធ្មេញ​គឺជា​រឿង​សំខាន់ ព្រោះ​ការ​មាន​ផ្ទៃពោះ​ធ្វើអោយ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​ជុំវិញ​អញ្ចាញធ្មេញ ដែលនាំអោយ​ឈាម​អញ្ចាញធ្មេញ​បាន​។ ចូរ​យកចិត្តទុកដាក់​ចំពោះ​អញ្ចាញធ្មេញ​បន្តិច ព្រមទាំង​ប្រាប់​ពេទ្យ​អោយ​ដឹង​ផង​បើសិន​ជា​អ្នក​សម្គាល់​ឃើញថា​មាន​ការ​ហើម ឬ​ហូរឈាម​តាម​អញ្ជាញ​ធ្មេញ​។


​ការថែរក្សា​មាត់​ធ្មេញ និង​អនាម័យ​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​សំខាន់​ដូចគ្នា​នឹង​ការថែទាំង​មុន​ពេល​សម្រាលកូន​ដែរ​៕


 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved